កុំឲ្យអផ្សុក BamBam លេង​ Among Us និងកូរហ្វេនពេញហ្គេម

  • 2020-10-08 04:33:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BamBam ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តារា​ K-Pop ដែល​តែង​ផ្សារភ្ជាប់ទំនាក់ទំនង​ល្អ​ជាមួយ​នឹង​អ្នក​គាំទ្រ​ និង​ស្រឡាញ់រាប់​អាន​អ្នក​គាំទ្រ​ដូច​មិត្តភ័ក្តិ​របស់​ខ្លួនដែរ។ ដូចពេល​ថ្មីៗ​នេះ​ជា​ដើម​ លោក​បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​កាន់​តែ​ដឹង​កាន់​តែ​ច្បាស់ ពេល​លោក​ឲ្យ​អ្នក​គាំទ្រ​ចូល​រួមលេង​ជាមួយ​លោក​ លេង​ហ្គេម​ដែល​កំពុង​ពេញនិយម​ "Among Us"។

ហ្គេម​របស់​ Innersloth នេះ​មាន​តាំអ​ពី​ សមាជិក​ដែល​ព្យាយាម​បំពេញ​ការងារ​របស់ខ្លួន​ និង​ ២នាក់ទៀត​ដែល​ជា​ Imposterលាក់​មុខ (អ្នក​ដើរ​សម្លាប់​អ្នកដែល​នៅ​សល់)។

ងាក​ចូល​ BamBam ដែល​ប្រើឈ្មោះ​ថា «Skrrrt» តើ​ពេល​លោក​លេង​ហ្គេម​នេះ​ មាន​រឿង​អ្វី​ខ្លះ?

១. ពេល​ឃើញ​អ្នកលេងជាមួយ​គ្នាសរសេរ​ថា​ «ខ្ញុំ​ឃើញ​ Pink និង​ Black នៅជាមួយ​គ្នា» BamBam ទៅជាតប​ថា៖ «BLACKPINK in your area!» វិញ។

២. ទោះ​បី​អ្នក​លេង​ជាមួយ​សរសេរ​ថា​នឹក​ ក៏​ BamBam អត់ខ្វល់​ ដោយ​សួរ «ខ្លួន​នៅទីណា?» ជំនួស។

៣. ចង់​សរសេរពាក្យ​ «Orange» ទៅជា​ចេញ​ «oreagen» និង «oragen» ទៅវិញ។

៤. ពេល​ Fan សរសេរ​ថា​ ស្រឡាញ់ BamBam ស្រាប់តែម្ចាស់ខ្លួន​សរសេរ​តបថា «ហ្នឹងហើយ​ ខ្ញុំ​ដូចគ្នា»។

៥. ឆ្លៀត​ Promote បទ​ចម្រៀងរបស់ក្រុមក្នុង​ហ្គេមទៀត

៦. ពេល​គ្រប់គ្នា​ព្យាយាម​សម្លាប់​លោក​ក្នុង​ហ្គេម BamBam បង្ហោះ​ Status លើ Twitter ថា៖ «ហេតុអីគ្រប់គ្នាចងសម្លាប់ខ្ញុំ»។

៧. ពេល​ត្រូវ​ចាញ់​ហ្គេម​នេះ​ លោក​បានប្រាប់​ថា​ លោក​ពិត​ជា​ BamBam មែន​ ហើយ​សង្ឃឹមថា​គ្រប់គ្នាលេង​បាន​សប្បាយ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី