ល្អណាស់!​ ក្រុមហ៊ុនមួយ សាងសង់លំនៅឋាន និងសាលាមត្តេយ្យ ជូនប្រជាពលរដ្ឋ​

  • 2020-10-08 07:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកប្រាក់៣សែនដុល្លារ ដែលជាជំនួយរបស់ ក្រុមហ៊ុនអាតូមី ត្រូវបានផ្តល់ជូនតាមរយៈ ឧកញ៉ា ម៉ុង ឬទ្ធី ដើម្បីយកទៅសាងសង់ លំនៅឋាន១៨ខ្នង ជូនប្រជាពលរដ្ឋ និងសាលាមត្តេយ្យ ចំនួន​២​កន្លែង។

កាលពីថ្ងៃទី៧ តុលា ម្សិលមិញនេះ លោកឧកញ៉ា ម៉ុង ឬទ្ធី ដែលជាប្រធានសមាគមជួយប្រជាជនកម្ពុជា (ស.ជ.ប្រ.ក) បានទទួលអំណោយលើកទី១ ពីក្រុមហ៊ុនអាតូមី មកពីប្រទេសកូរ៉េ ក្នុងទឹកប្រាក់ ៣សែនដុល្លារ ដើម្បីសាងសង់លំនៅឋាន ជូនប្រជាជនក្រីក្រ ចំនួន១៨ខ្នង (១ខ្នងស្នាក់បាន២គ្រួសារ) និងសាលាមត្តេយ្យ ២កន្លែងផងដែរ។ ចំពោះ ទីតាំងនៃគម្រោងនៃការសាងសង់ មាន២កន្លែង ៖

  • គំរោងទី១ មានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ (ខេត្តកំពង់ស្ពឺ)
  • គំរោងទី ២ភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ចុងខាងលិចភ្នំបូកគោ)។

ក្រុមហ៊ុនម៉ុង ឫទ្ធីគ្រុប ជាអ្នកចំណាយថវិកាទិញដីសម្រាប់សាងសង់លំនៅឋាន និងសាលាមត្តេយ្យ សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ទឹក ភ្លើង ជ្រើសរើសប្រជាជនអោយមកស្នាក់នៅ រកការងារអោយពួកគាត់ធ្វើ មើលថែរក្សាសុខទុក្ខរបស់ពួកគាត់។ ក្រុមហ៊ុនអាតូមីជាអ្នកចំណាយថវិកាសាងសង់សំណង់លំនៅឋាន និងសាលាមត្តេយ្យ ។

ប្រជាជនដែលអាចមករស់នៅក្នុងលំនៅឋាននេះបាន ត្រូវគោរពតាមលក្ខខណ្ឌដូចតទៅ មិនមានសិទ្ធិលក់ឬបញ្ចាំផ្ទះនេះ មិនសេពគ្រឿងស្រវឹង គ្រឿងញៀនគ្រប់ប្រភេទ គោរពច្បាប់រដ្ឋជាធរមាន៕

ប្រភព ៖ ហ្វេសប៊ុកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

អត្ថបទ៖​ Art

អត្ថបទពេញនិយម