កុំ​ឃើញ​រាងរៅល្វត់ល្វន់ តែ​កីឡាករ​បាល់ទះ​ភេទ​ទី​៣​ទាំង​នេះ​លោត​គប់​ផុង​តារាង​

  • 2020-10-09 08:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពាក្យ​ថា "កីឡា" គឺ​នរណា​ក៏​អាច​លេង​បាន​ដែរ ដោយ​មិន​ប្រកាន់​ភេទ ពណ៌​សម្បុរ​និង​ជាតិសាសន៍​ឡើយ។ តួយ៉ាង​នៅ​ប្រទេស​ហ្វីលីពីន គេ​ឃើញ​មាន​កីឡាករ​បាល់ទះ​ដែល​ជា​ភេទ​ទី​៣ ប៉ុន្តែ​សមត្ថភាព​លេង​របស់​ពួក​គេ​មិន​ធម្មតា​ឡើយ បើ​ប្រៀប​នឹង​កីឡាករ​បុរស​ពិត​ក្នុង​ក្រុម។

តាម​រយៈ​វីដេអូ​មួយ​ប្រមាណ​ជា​ជាង​៧​នាទី​បាន​ប្រមូល​ផ្ដុំ​កីឡាករ​បាល់ទះ​ភេទ​ទី​៣​ដែល​មាន​សមត្ថភាព​ខ្លាំង​ៗលោត​គប់​​ស្ទើរ​តែ​ផុង​តារាង។ តាម​ការ​ស្រាវជ្រាវ​ពួក​គេ​ទាំង​នោះ​ភាគ​ច្រើន​​ជា​និស្សិត​លេង​​ឲ្យ​ក្រុម​តំណាង​សកលវិទ្យាល័យ​របស់​ពួក​គេ។

នៅ​ប្រទេស​ហ្វីលីពីន​គេ​មាន​រៀប​កម្មវិធី​ប្រកួត​បាល់ទះ​មួយ​​​ហៅ​កាត់​ថា UAAPដែល​ប្រមូល​ផ្ដុំ​ក្លឹប​ចេញ​ពី​សកលវិទ្យាល័យ​ទូទាំង​ប្រទេស ហើយ​​តែងតែ​លេង​ជា​រៀង​រាល់​ឆ្នាំ។ បើ​តាម​​​បើ​កីឡាករ​ភេទ​ទី​៣​ម្នាក់ ឈ្មោះ​ថា Vincent Magdaong ធ្លាប់​លេង​ឲ្យ​ក្រុម University of the East Red Warriors និយាយ​ថា គ្រប់​គ្នា​សុទ្ធ​តែ​អាច​លេង​កីឡា មិន​ខ្វល់​ថា​អ្នក​ជា​នរណា​ឡើយ៕

Vincent Magdaong

ចង់​ដឹង​សមត្ថភាព​ពួក​គេ​ខ្លាំង​ប៉ុណ្ណា​

អត្ថបទ៖ ហេង សុធារិទ្ធិ