Fan ផ្អើលថា Jackson មានស្នេហាលួចលាក់ តែម្ចាស់ខ្លួនឆ្លើយតបយ៉ាងផ្អែមបំផុត
- 2020-10-12 02:05:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fan ផ្អើលថា Jackson មានស្នេហាលួចលាក់ តែម្ចាស់ខ្លួនឆ្លើយតបយ៉ាងផ្អែមបំផុត
ចន្លោះមិនឃើញ
តាមពិតទៅ ការទាក់ទងមានស្នេហាក្នុងវិស័យ K-Pop ចាត់ទុកថាជាប្រធានបទក្ដៅគគុកគ្រប់សម័យកាល តែទោះជាយ៉ាងសម្រាប់ Jackson (ក្រុម GOT7) មិនសូវជាមានការព្រួយបារម្ភខ្លាំងក្លាឡើយ។
កាលពីពេលកន្លងទៅ Jackson ក៏ធ្លាប់បានលើកឡើងដែរថា តាមពិតទៅលោកក៏ចង់ទាក់ទងអ្នកណាម្នាក់ដែរ ប៉ុន្តែរឿងនេះមិនមែនជារឿងលេងសើចទេ។ វាមិនមែនត្រឹមតែដើម្បីសប្បាយ ប៉ុន្តែយើងក៏ត្រូវមានទំនួលខុសត្រូវខ្ពស់ដែរ។
ដោយឡែក បើងាកទៅមើល Post មួយដែលលោកបានបង្ហោះកាលពីពេលកន្លងទៅ ស្រាប់តែគេចាប់អារម្មណ៍ ថាមានអ្នកគាំទ្រម្នាក់បាន Comment ពីការព្រួយបារម្ភចំពោះ Jackson ដែលត្រូវបានគេចោទថាលួចមានមិត្តស្រីស្ងាត់ៗ តែយ៉ាងណាពួកគេក៏នៅតែចង់ឲ្យម្ចាស់ខ្លួនបកស្រាយដែរ។
Fan ម្នាក់នោះបានសរសេរថា៖ «កាលពីយប់ម្សិលមិញ ខ្ញុំឃើញព័ត៌មានថាអ្នកមានសង្សារហើយ។ ខ្ញុំមិនដឹងថាបកស្រាយពីអារម្មណ៍យ៉ាងណាទេ...ណាមួយថ្ងៃនេះជាខួបកំណើតអាយុ ២០ឆ្នាំរបស់ខ្ញុំទៀត ខ្ញុំចង់ឲ្យខ្លួនឯងមានអារម្មណ៍សប្បាយចិត្តជាងនេះបន្តិច ហើយចង់ប្រាប់ថាខ្ញុំចូលចិត្តអ្នក ៥ឆ្នាំហើយ ខ្ញុំយល់ពីអ្នកជាងអ្នកណាទាំងអស់ ទោះបីមានរឿងអ្វីក៏ដោយ ក៏ខ្ញុំនៅតែជ្រើសយកការទុកចិត្តចំពោះអ្នកដាច់ខាត ព្រោះអ្នកជា Jackson Wang អ្នកដែលខ្ញុំស្រឡាញ់ ៥ឆ្នាំមកហើយ អ្នកបាននិយាយថា អ្នកនឹងប្រាប់ពួកយើងបើអ្នកមានមិត្តស្រីថ្ងៃណាមួយ។ ពួកយើងជឿជាក់លើអ្នក»។
ក្រោយឃើញ Comment ដ៏វែងនេះភ្លាម Jackson ក៏បានតបដោយសារកក់ក្ដៅពោរពេញដោយក្ដីស្រឡាញ់ថា៖ «អ៊ីចឹង ឲ្យតែមានអ្នកណានិយាយ រឿងនោះត្រូវតែពិតមែនទេ? តើរវាងយើង មានការទុកចិត្តគ្នាបន្តិចទេ? គ្មានផ្លូវទេ! កុំគិតច្រើន ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់អ្នកផង! រីករាយថ្ងៃកំណើត»។
សារតបនេះកាន់តែធ្វើឲ្យអ្នកគាំទ្រស្រឡាញ់លោកថែមមួយកម្រិត ព្រោះវាបានបង្ហាញពីទំនួលខុសត្រូវខ្ពស់ក្នុងនាមជាតារាសំណព្វរបស់មនុស្សជាច្រើន។ មិនថាមានរឿងអ្វីលោកតែងប្រកាសប្រាប់អ្នកគាំទ្រជានិច្ច នេះហើយជាការផ្សារភ្ជាប់ក្ដីស្រឡាញ់កាន់តែជិតស្និទ្ធរវាងលោក និងអ្នកគាំទ្រ៕