មនុស្ស១៧នាក់ស្លាប់ និងបាត់ខ្លួន១៣នាក់ ដោយសារជំនន់ទឹកភ្លៀង នៅវៀតណាម

  • 2020-10-12 03:22:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកជំនន់ និងការបាក់ដីធ្ងន់ធ្ងរដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅតំបន់កណ្តាលបានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៧ នាក់ស្លាប់ និង ១៣នាក់ទៀតបាត់ខ្លួន។ នេះបើយោងតាមការចុះផ្សាយ​របស់​វិបសាយ​ Vietnam Express News នៅព្រឹកថ្ងៃទី១២ ខែតុលា។

តំបន់ទាំងមូលត្រូវបានវាយលុកដោយព្យុះភ្លៀងដ៏ខ្លាំងចាប់តាំងពីថ្ងៃអង្គារសប្តាហ៍មុន បន្ទាប់ពីអាកាសធាតុចុះត្រជាក់ ដែលទាក់ទងចលនាត្រូពិក។ ភាពច្របូកច្របល់នេះ កាន់តែខ្លាំងទៅជាព្យុះត្រូពិក ហើយបន្ទាប់មកចូលទៅក្នុងព្យុះ លីនហ្វាហ្វា (Linfa) ដែលបានធ្វើឱ្យមានការបាក់ដីនៅលើខេត្តក្វាងណាម និងខេត្តកាងង៉ៃ កាលពីថ្ងៃអាទិត្យ ដែលនាំមកនូវភ្លៀងធ្លាក់បន្ថែមទៀត។

ផ្ទះជាង ១សែន ក្នុងឃុំចំនួន ២០៦ នៅខេត្ត Ha Tinh ខេត្ត Quang Nam ខេត្ត Quang Binh ខេត្ត Quang Tri និងខេត្ត Thua Thien-Hue និងទីក្រុង Da Nang ស្ថិតនៅក្រោមទឹក ០.៣-៣ ម៉ែត្រ។

រូបថតដោយ VnExpress / Vo Thanh

ក្រសួងការពារជាតិ បានអំពាវនាវឱ្យមានការប្រមូលផ្តុំកម្លាំងទាហានប៉ូលីស និងអ្នកស្ម័គ្រចិត្តស៊ីវិលជាង ៩,៦០០ នាក់ឱ្យឈរជើងដើម្បីជួយប្រជាជន នៅតាមតំបន់រងគ្រោះដោយទឹកជំនន់។

កាលពីថ្ងៃអាទិត្យអាជ្ញាធរអាកាសចរណ៍បានបិទអាកាសយានដ្ឋាន ជូឡៃ (Chu Lai Airport) ក្នុងខេត្តក្វាងណាម, អាកាសយានដ្ឋានអន្តរជាតិ Phu Bai និងអាកាសយានដ្ឋានអន្តរជាតិដាណាង បានលុបចោលជើងហោះហើររាប់សិបជើងទាំងទៅ និងមក ក្នុងតំបន់។​

មនុស្សជិត ៥ ម៉ឺននាក់ត្រូវបានជម្លៀសចេញ ខណៈដែលអាជ្ញាធរបានបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងរបស់ចាំបាច់ផ្សេងៗដល់ប្រជាជនដែលបាត់បង់ជីវិត ស្របពេល​ដែលទឹកជំនន់ រំពឹងថា អូសបន្លាយ​រហូត​ដល់​ចុងសប្ដាហ៍៕​

ប្រភព៖ Vietnam Express   ប្រែ​សម្រួល៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម