ពិតអត់ Toyota ឈប់ផលិតឡាន Land Cruiser ត្រឹមឆ្នាំ២០២១?

  • 2020-10-12 03:37:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាគឺជាដំណឹងដ៏អាក្រក់មួយសម្រាប់អ្នកគាំទ្ររថយន្ត Toyota Land Cruiser ដែលជា SUV ខ្នាតធំ ទំនើប និងមានសមត្ថភាពខ្លាំងខាង Off-road ដោយវានឹងត្រូវឈប់ផលិតបន្ទាប់ពីម៉ូដែលឆ្នាំ២០២១ សម្រាប់ទីផ្សារអាមេរិក។ នេះបើយោងតាមគេហទំព័រ Motor Authority ដែលនិយាយថា បានប្រភពពីឈ្មួញកណ្តាលមិនបង្ហាញអត្តសញ្ញាម្នាក់ ដែលបញ្ជាក់អំពីព័ត៌មាននេះ។

Land Cruiser គឺជាម៉ូដែលរថយន្តដែលមានជីវិតវែងបំផុតរបស់ Toyota និង ជាឈ្មោះ SUV រស់នៅយូរបំផុតទី២ នៅក្នុងឧស្សាហកម្មយានយន្ត បន្ទាប់ពី Chevrolet Suburban។

ទោះជាយ៉ាងណាក៏ដោយ Toyota អាចនឹងចេញរថយន្ត Land Cruiser ម៉ូដែល 300-series នៅឆ្នាំក្រោយ ដើម្បីមកជំនួសម៉ូដែល 200-series សម្រាប់លក់លើទីផ្សារដទៃមួយចំនួន ដូចជា អូស្ត្រាលី, រុស្ស៊ី និងអារ៉ាប់ ដែលជាប្រទេសពេញនិយមខ្លាំងលើ SUV ប្រភេទនេះ។ Land Cruiser ជំនាន់ថ្មីនោះអាចនឹងប្តូរពីម៉ាស៊ីន V8 មកប្រើម៉ាស៊ីន twin-turbo V6 ជំនួសវិញទៀតផង៕

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ សេង ឡុង