ពិធីចុះហត្ថលេខា លើឯកសារសំខាន់ៗ ចំនួន៤ រវាង កម្ពុជា និងចិន

  • 2020-10-12 07:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ មានការចុះហត្ថលេខា លើឯកសារសំខាន់ៗ ចំនួន៤ រវាង ប្រទេសកម្ពុជា និងសាធារណប្រជាមានិតចិន ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាងយី។

ឯកសារសំខាន់ៗ ចំនួន៤ រួមមាន ៖

  • ១) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាង សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។

  • ២) កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស សំរាប់ការផ្តល់ហិរញ្ញប្បទានឥតសំណង។

  • ៣) លិខិតប្ដូរសារ ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងធ្វើឲ្យប្រសើរឡើងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

  • ៤) លិខិតប្ដូរសារស្តីពីការសិក្សាសមិទ្ធិលទ្ធភាពគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ និង ពិធីប្រគល់ទទួលជំនួយឧបករណ៍វេជ្ជសាស្ត្រពីមិត្តចិន៕

ប្រភព៖ ផេកផ្លូវការសម្តេចហ៊ុនសែន