Rainie Yang បង្ហោះរូបកូនឆ្កែអង្គុយធ្វើមុខកម្សត់ តំណាងឲ្យប្ដី
- 2020-10-13 03:30:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rainie Yang បង្ហោះរូបកូនឆ្កែអង្គុយធ្វើមុខកម្សត់ តំណាងឲ្យប្ដី
ចន្លោះមិនឃើញ
គូស្នេហ៍តារាចិន Rainie Yang និង Li Ronghao តែងបង្ហាញពីក្ដីរបស់ខ្លួនទៅកាន់មហាជន គ្រប់ពេល តាំងពីមុន និងក្រោយរៀបការរួច។ ប៉ុន្តែពេលនេះពួកគេមិនទាន់អាចនៅជាមួយគ្នាបានទេ ព្រោះ Rainie ត្រូវនៅតៃវ៉ាន់ ឯស្វាមី Ronghao ត្រូវនៅក្នុងប្រទេសចិន។
ទោះជាឃ្លាតកាយឆ្ងាយគ្នាក្ដី ប៉ុន្តែពួកគេនៅតែរក្សាទំនាក់ទំនងជិតស្និទ្ធតាមរយៈទូរសព្ទ ហើយរាល់ពេលឲ្យតែនិយាយទូរសព្ទជាមួយប្ដី Rainie ថានាងតែងយំជានិច្ច។ និយាយពីចិត្តនឹកវិញ មានទំហំធំធេងហួសប្រមាណ ប៉ុន្តែកាលៈទេសៈមិនទាន់អាចឲ្យពួកគេជួបគ្នាបាន ដោយសារការងាររៀងខ្លួន តែជារឿយៗ អ្នកតាមដាន Instagram របស់ Rainie តែងឃើញនាងបង្ហោះរូបទាក់ទងនឹងប្ដីជាការលេងសើច ឬញ៉ោះគ្នា។
ដូចពេលមួយនាងបង្ហោះរូបកូនសុនខមុខកម្សត់ ដោយសរសេរថា «The Li Ronghao of the canine world» និងថែមទាំងបាន Tag ឲ្យប្ដីទៀត។
ឃើញហើយអ្នកគាំទ្រនាំគ្នាសប្បាយចិត្តដែលឃើញទំនាក់ទំនងប្ដីប្រពន្ធមួយគូនេះ ពោរពេញទៅដោយក្ដីសុខ ត្បិតពួកគេមិនបាននៅជិតគ្នា ប៉ុន្តែចិត្ត និងបេះដូងនៅជាប់គ្នា និងមិនដែលភ្លចគ្នាឡើយ៕