អភិបាលខេត្តតាកែវ និយាយអ្វីខ្លះពីកសិដ្ឋានគិរីសួគ៌ ?

  • 2020-10-13 06:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«យើងមានមោទកភាព សម្រាប់អ្នកវិនិយោគទុនតូច-ធំ មកកាន់ខេត្តតាកែវ។ យើងក៏ស្វាគមន៍វត្តមានលើការវិនិយោគការចិញ្ចឹមគោយកទឹកដោះ របស់កសិដ្ឋានគិរីសួគ៌ នៅភ្នំតាម៉ៅ ដែលជួយលើកមុខមាត់មួយកម្រិតទៀតក្នុងខេត្ត ព្រោះជួយដល់ការបង្កើតផលិតផលផង និងបង្កើតការងារផង»។ នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ដែលបានប្រាប់អ្នកសារព័ត៌មាន Sabay តាមរយៈទូរសព្ទ កាលពីរសៀលថ្ងៃទី ០១ តុលា ឆ្នាំ២០២០។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ

ឯកឧត្តមបានបន្ដទៀតថា ខេត្តតាកែវ មានសក្កដានុពលខ្ពស់ទាំងវិស័យកសិកម្ម និងឧស្សាហកម្ម ដែលបានស្រូបទាញអ្នកវិនិយោគទុនទាំងតូច និងធំ មករកស៊ីនៅក្នុងខេត្តតាកែវ។ ***«យើងស្វាគមន៍កសិដ្ឋានគិរីសួគ៌ ដែលមានវត្តមាននៅភ្នំតាម៉ៅ ដោយមកតាមរយៈក្រសួងកសិកម្ម។ យើងគាំទ្រ យើងក៏នឹងជួយជំរុញទីផ្សារដល់អ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក ដែលមកបណ្ដាក់ទុននៅក្នុងខេត្តមួយនេះ។ តែតាមការកត់សម្គាល់កសិដ្ឋានមួយនេះ គឺកំពុងមានទីផ្សារល្អរួចជាស្រេចហើយ ដោយមើលឃើញថា ហាក់ដូចគ្មានអ្វីជាឧបសគ្គនោះទេ»។***

វត្តមានរបស់កសិកដ្ឋានគិរីសួគ៌ គឺជាផ្នែកមួយទៀត ដែលបាន​បង្កើតការងារក្នុងស្រុកផង និងធ្វើ​ឲ្យ​ខេត្តមានមុខមាត់ថ្មីមួយទៀតផង ដោយសារតែគិរីសួគ៌ ជាកសិដ្ឋានចិញ្ចឹមគោយកទឹកដោះធំជាងគេនៅកម្ពុជា ដែលមានទីតាំង​ស្ថិត​​ក្នុងខេត្តតាកែវ ហើយរំពឹងថា​នឹងមានការវិនិយោគបន្ថែមទៀត នៅក្នុងខេត្តមួយនេះ។ នេះជាការលើកឡើងបន្ថែមពី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ។

ពូជ​គោ​​យកទឹកដោះ​ដែលនាំចូលពីអូស្រ្ដាលី នៅកសិដ្ឋានគិរីសួគ៌

សូមបញ្ជាក់ថា កាលពីដើមឆ្នាំ២០២០ កសិដ្ឋានគិរីសួគ៌ បាននាំចូលគោអូស្រ្តាលីប្រមាណជាជាង៥០០ក្បាល មកពីប្រទេសអូស្រ្តាលី មកធ្វើការចិញ្ចឹមគោយកទឹកដោះ នៅលើផ្ទៃដី ៣០០ហិចតា នាជ្រលងភ្នំតាម៉ៅ ខេត្តតាកែវ។ ក្រៅពីមានអ្នកជំនាញ​ផ្នែកទឹកដោះគោពីអ៊ីស្រាអែល កសិដ្ឋានក៏បានផ្ដល់ការងារ​ដល់អ្នកភូមិ​ប្រមាណជា​ ៨០នាក់ផងដែរ។

គិតមកដល់ពេលនេះ ​ទឹកដោះគោសុទ្ធ ១០០% និងយ៉ាអួដែលផលិត​ចេញពីកសិដ្ឋានគិរីសួគ៌ បាន​ចាប់ផ្ដើមចរាចរទីផ្សារហើយ។ សម្រាប់ទឹកដោះគោសុទ្ធ មាន ២ជម្រើស គឺដបតូចចំណុះ ៨៣០មីលីលីត្រ និងដបធំ ចំណុះ ២លីត្រ។ ប្រិយមិត្ត​អាចរកទិញទឹកដោះគោសុទ្ធ និងយ៉ាអួគិរីសួគ៌ នៅតាមផ្សារទំនើបមួយចំនួនដូចជា ផ្សារម៉ាក្រូ, ផ្សារទំនើបឡាក់គីគ្រប់សាខា (រួមទាំង២សាខានៅខេត្តសៀមរាប និង១សាខានៅបាត់ដំបង), ផ្សារ Fair Plus ទាំង ៥សាខា (រួមទាំងខេត្តកំពង់ចាម និងកំពត), ផ្សារបាយ័ន ៧មករា, ផ្សារបាយ័នទួលគោក, ផ្សារបាយ័នជ្រោយចង្វារ, ផ្សារទំនើបស៊ូភើស្ត័រភ្នំពេញថ្មី ផ្សារទំនើបអារ៉ូណា និងផ្សារ NC ជាដើម។ ប្រភពពីក្រុមហ៊ុនបានបញ្ជាក់ថានឹងមានការដាក់លក់នៅតាមផ្សារជាច្រើនទៀត ជាបន្តបន្ទាប់ផងដែរ។

ដើម្បីបានដឹងពីព័ត៌មានផ្សេងៗបន្ថែមទៀតពីទឹកដោះគោសុទ្ធគិរីសួគ៌ សូម​ចុច​ Like ទំព័រហ្វេសប៊ុក Kirisu Farm តាមដំណរភ្ជាប់នេះ https://www.facebook.com/kirisufarm

ទឹកដោះគោ និងយ៉ាអួគិរីសួគ៌ កំពុងមានវត្តមាននៅលើទីផ្សារ

អត្ថបទ៖ ប៊ិន ប៊ុណ្ណា