iPhone 11/XR ចុះថ្លៃ ១០០ដុល្លារ ប៉ុន្តែ Apple សុំដករបស់សំខាន់ពីរ

  • 2020-10-14 02:19:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple សម្រេច​ថា​​មិន​ដាក់​កាស​ស្ដាប់ និង​ដុំ​សាក​ក្នុង​ប្រអប់ ​​iPhone 12 ​ទាំង​បួន​ប្រភេទ​ឡើយ ដោយ​លើក​ហេតុ​​​ផល​ការ​ប៉ះពាល់​បរិស្ថាន។ ក្រោយ​ព្រឹត្តិការណ៍​ប្រកាស​ចេញ iPhone ថ្មី​បញ្ចប់​ទៅ Apple ក៏​បាន​សម្រេច​ចិត្ត​ដក​កាស​ស្ដាប់ និង​ដុំ​សាក​ពី iPhone ​ចាស់ៗ​គ្រប់​ម៉ូដែល​ដែល​ខ្លួន​មាន​លក់​នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​មាន iPhone SE, iPhone XR និង iPhone 11។

សម្រាប់ iPhone XR និង iPhone 11 ក្រុមហ៊ុន Apple បាន​ទម្លាក់​តម្លៃ​លក់ ១០០​ដុល្លារ ដោយ iPhone XR ពេល​នេះ​មាន​តម្លៃ​ចាប់​ពី ៤៩៩​ដុល្លារ និង iPhone 11 មាន​តម្លៃ​ចាប់​ពី ៥៩៩​ដុល្លារ ជា​តម្លៃ​នៅ​សហរដ្ឋអាមេរិក។ ចំណែក iPhone SE នៅ​មាន​លក់​ក្នុង​តម្លៃ ៣៩៩​ដុល្លារ ដដែល។

ត្បិត​ថា​លែង​មាន​​បន្ថែម​កាស​ស្ដាប់ និង​ដុំ​សាក​ក្នុង​ប្រអប់​ត​ទៀត ប៉ុន្តែ Apple បាន​ដាក់​បញ្ចូល​នូវ​ខ្សែ​ USB-C ​ត​ភ្ជាប់​ទៅ​កាន់​រន្ធ Lightning ដែល​ជា​ការ​វិវត្តន៍​ពី​ខែ​ USB-A ត​ភ្ជាប់​ទៅ​កាន់​រន្ធ Lightning៕​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី