គួរអោយអាណិតណាស់! លោកយាយម្នាក់ អុជចង្កៀងមិនប្រយ័ត្ន បណ្តាលអោយឆេះផ្ទះអស់

  • 2020-10-14 03:11:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយម្នាក់ ដែលរស់នៅខេត្តព្រះសីហនុ ត្រូវភ្លើងឆាបឆេះផ្ទះអស់គ្មានសល់ ព្រោះតែអុជចង្កៀង នៅពេលយប់ ដោយមិនបានប្រុងប្រយ័ត្ន។ នេះបើតាមការបញ្ជាក់របស់ លោកលឹម ភត្រី ឆ្លើយតបនៅក្នុងផេកផ្លូវការរបស់លោក។

នាព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ សមាគមប្រឹក្សាសុខភាពខេត្តព្រះសីហនុ ដឹកនាំដោយលោកវេជ្ជបណ្ឌិត អេង ចំរើន និងអនុប្រធាន សមាជិក សមាគមប្រឹក្សាសុខភាពខេត្តព្រះសីហនុ បាននាំយក អំណោយជាគ្រឿងឧបភោគ បរិភោគ និងថ្នាំពេទ្យមួយចំនួន ព្រមទាំងថវិកាសរុប មកជូនលោកយាយ អ៉ីន នឹម អាយុ ៧៧ឆ្នាំ ដែលរស់នៅ ភូមិគគី ឃុំ អូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកយាយមានកូន៤នាក់ ប៉ុន្តែសព្វថ្ងៃនេះ លោកយាយរស់នៅតែម្នាក់ឯងទេ។

ប្រសិនមាន សប្បុរសជន ចូលរួមជួយឧបត្ថម្ភ ដើម្បីអាចជួយដល់ការរៀបចំកន្លែងរស់នៅបានសមរម្យ សម្រាប់លោកយាយ អាចឧបត្ថម្ភតាមរយៈ លោក លឹម ភត្រី ( គណនី ABA: 001697479 LIM PHEAKTREY)

អត្ថបទ៖​ Art