Billie Eilish ព្រលែងរាងជាមួយសំលៀកបំពាក់ធម្មតា អ្នកគាំទ្រមើលសឹងមិនស្គាល់
- 2020-10-14 03:27:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Billie Eilish ព្រលែងរាងជាមួយសំលៀកបំពាក់ធម្មតា អ្នកគាំទ្រមើលសឹងមិនស្គាល់
ចន្លោះមិនឃើញ
ការបង្ហាញខ្លួនថ្មីៗនេះរបស់ម្ចាស់បទ «Bad Guy» ពិតជាបានធ្វើឲ្យអ្នកគាំទ្រនាងមួយចំនួនមានការភ្ញាក់ផ្អើល ដោយសាររូបរាងនាងរីកធំជាងមុន។
Billie Eilish តារាចម្រៀងអាមេរិកដែលមានវ័យទើប ១៨ឆ្នាំនេះ បានចងសក់ បួងឡើងផុត ក ដោយពាក់តែអាវយឺតវាលក ធម្មតា និងខោខ្លីត្រឹមជង្គង់ ជាមួយស្បែកជើងស៊ក ដើរចេញក្រៅ។
រូបរាងនាងម្ចាស់ពាន Grammy ទាំង ៥ ពេលនេះក្លាយជាការចាប់អារម្មណ៍លើសមួយកម្រិត ព្រោះវាប្លែកនឹងរូបរាងកាលពីពេលកន្លងមក ជាពិសេសសង្កេតឃើញថាទម្ងន់របស់នាងហាក់ដូចជាធាត់ជាងមុន មើលភ្លាមសឹងមិនស្គាល់។ នេះអាចមកពីនាងស្លៀកឈុតបង្ហាញសាច់ ខុសពីរាល់ដងដែលនាងតែងមានអាចក្រៅ ១ជាន់ទៀតដែលជា Style ប្រចាំខ្លួន។ នេះបើតាមការយល់ឃើញរបស់អ្នកគាំទ្រ Billie៕