ផ្ទុះ​តំបន់​ទេសចរណ៍​បែប​​វប្បធម៌​ថ្មី​នៅ​ភ្នំ​ខ្លាកូន​​ ​​មាន​ចម្លាក់​ព្រហ្ម​​​ខ្ពស់​ត្រដែត​កណ្ដាល​ព្រៃ​ព្រឹក្សា​

  • 2020-10-19 02:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំ​ខ្លា​កូន​គឺ​ជា​កូន​ភ្នំ​ធម្មជាតិ​ ស្ថិតនៅ​ក្នុង​ភូមិ​ខ្លា​កូន សង្កាត់​កំពង់​ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ ស្ថិតនៅ​ចម្ងាយ​ប្រហែល២​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ ទីនោះ​គឺជា​គោល​ដៅ​ទេសចរណ៍​ ​លំហែ​កាយ​ថ្មី របស់​បងប្អូន​ក្រុង​សិរីសោភ័ណ ដែល​មាន​រូបចម្លាក់​បុរាណ​ខ្មែរ ក្នុង​រចនាបថ​បាយ័ន​នៅ​លើ​ចង្កេះ​​ភ្នំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អម​ជាមួយ​បរិយាកាស​នៅ​ទី​នោះ​គឺ មាន​ខ្យល់ អាកាស បរិសុទ្ធ​ស្រស់ស្រាយ​ជាមួយ​ធម្មជាតិ​ពណ៌​បៃតង ការ​ធ្វើ​ដំណើរ​ពី​ក្រោម​ទៅ​លើ​ភ្នំ​ដើម្បី​ទស្សនា​ និង​ថត​រូប​អនុស្សាវរីយ៍​ជាមួយ​ចម្លាក់​មិន​មាន​ការ​លំបាក​ទេ​ ព្រោះ​តែ​ព្រះសង្ឃ​ និង​គណៈកម្មការ​អាចារ្យ​វត្ត​បាន​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ថ្មីថ្មោង​ ​អាច​ឡើង​បាន​យ៉ាង​​ងាយស្រួល។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចម្លាក់​ព្រហ្ម​ ឬ​លោកេស្វរៈ​នៅ​លើ​ភ្នំ​ខ្លា​កូន​ គឺ​ជា​ចម្លាក់​ថ្មី​ប៉ុណ្ណោះ​ ដោយ​កសាង​ឡើង​ដែល​ផ្នែក​ឯកជន​ ប៉ុន្តែ​ត្រូវ​បាន​ឆ្លាក់​យ៉ាង​ផ្ចិតផ្ចង់​ និង​យក​ចិត្ត​ទុក​ដាក់​គួរ​ឲ្យ​ស្ងើចសរសើរ។​ ចម្លាក់​ភ្នំ​បាន​រួម​ចំណែក​ធ្វើ​ឲ្យ​ជនជាតិ​ខ្មែរ​ចាប់​អារម្មណ៍​ និង​ស្គាល់​ភ្នំ​ខ្លា​កូន​កាន់​តែ​ច្បាស់​ ហើយ​វា​គឺ​ជា​ការ​លើក​តម្លៃ​ផ្នែក​វប្បធម៌​ និង​សិល្បៈ​ខ្មែរ​មួយ​កម្រិត​ទៀត។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរ​បញ្ជាក់​ថា​ចម្លាក់​ព្រហ្ម​នេះ សង់​ឡើង​ដោយមាន​ក្រុមហ៊ុន​ឯកជន​មួយ​ជា​អ្នក​សង់ ហើយ​ទើបតែ​សង់​រួចរាល់​នៅ​អំឡុង​ខែ​កញ្ញា​កន្លងទៅ​ ហើយ​ត្រូវ​បាន​​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយ​មានជ័យ​រំពឹង​ថា​សំណង់​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​ការ​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបថត៖ ពូរឿន​

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី