ភ្ញាក់ផ្អើល Real Madrid ​ធ្លាប់​ដាក់​តម្លៃ​កប់​ក្ដោង​ទិញ Messi ​ដែរ​តើ​

  • 2020-10-16 01:26:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​វា​ពិត​ជា​រឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ក្រុម Real Madrid ​ធ្លាប់​ព្យាយាម​តាម​ទិញ​ខ្សែ​ប្រយុទ្ធ Lionel Messi ​ពី​ក្រុម FC Barcelona ​កាល​ពី​ឆ្នាំ​២០១៣​កន្លង​ទៅ។

​កាល​ពី​ឆ្នាំ​២០១៣​នោះ ​លោក ​Florentino Perez ​ត្រូវ​បាន​គេ​ដឹង​ថា​ព្យាយាម​ទាក់ទង​យក Messi ​មែនទែន ដើម្បី​មក​លេង​ឱ្យ​ក្រុម Real Madrid ​។ ​នៅ​គ្រា​នោះ ​ក្រុម​អធិរាជ​ស ​បាន​ផ្ដល់​តម្លៃ​ដល់​ទៅ​២៥០​លាន​ផោន​ឯ​ណោះ​ក្នុង​ការ​ទិញ​យ​កីឡាករ​អាហ្សង់ទីន ​មក​លេង​ជាមួយ Ronaldo ​។ តែ​គួរ​ឱ្យ​សោកស្ដាយ​ក្រុម FC Barcelona ​បាន​ច្រាន​ចោល​សំណើ​នោះ ​និង​បញ្ជាក់​ច្បាស់​ថា​មិន​លក់​ខ្សែ​ប្រយុទ្ធ​របស់​ខ្លួន​នោះ​ទេ។

​ដោយ​ឡែក​សាមី​ខ្លួន Messi ​វិញ ​នៅ​ឆ្នាំ​នោះ​ក៏​បាន​បញ្ជាក់​ទៅ​កាន់​ក្រុម​ការងារ​ដែល​មក​ចរចា​នោះ​ដែរ​ថា ​សូម​កុំ​ចំណាយ​ពេល​របស់​អ្នក​ឥត​ប្រយោជន៍​អី ​រូបគេ​មិន​ចាកចេញ​ពី Camp Nou ​ទៅ​កាន់​ក្រុម Real Madrid ​នោះ​ឡើយ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ