ឡាន Toyota ប្រើអ៊ីដ្រូហ្សែន នឹងបង្ហាញរូបរាងពិតប្រាកដឆាប់ៗ

  • 2020-10-16 02:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota បានបញ្ជាក់ថា រថយន្តប្រើអ៊ីដ្រូហ្សែន Mirai ជំនាន់ទី២ របស់ខ្លួន នឹងបង្ហាញមុខជារូបរាងពិតប្រាកដសម្រាប់ដាក់លក់នៅលើទីផ្សារ នាខែធ្នូខាងមុខនេះតែម្តង។

ក្រុមហ៊ុនរថយន្តជប៉ុនខាងលើបានដាក់តាំងបង្ហាញគំរូរថយន្ត Mirai នៅក្នុងកម្មវិធី Tokyo Motor Show កាលពីឆ្នាំមុន ជាមួយរូបរាងជិតសម្រេច។ ថ្មីៗនេះ គេហទំព័ររថយន្តជប៉ុនមួយ បានចែករំលែករូប Teaser មួយសន្លឹកនៃរថយន្ត Mirai បង្ហាញថា រូបរាងពិតប្រាកដរបស់វានឹងស្ទើរតែដូចគំរូរថយន្តទាំងស្រុង។

គួរឲ្យដឹងថា គំរូររថយន្ត Toyota Mirai ជំនាន់ទី២ នោះ មានប្រវែង ៤ ៩៧៣មីល្លីម៉ែត្រ ទទឹង ១ ៨៨៥មីល្លីម៉ែត្រ និងកម្ពស់ ១ ៤៦៨មីល្លីម៉ែត្រ ហើយមានប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៩១៨មីល្លីម៉ែត្រ។

Toyota អះអាងថា Mirai ជំនាន់ទី២ នឹងមានចម្ងាយបើកបរប្រសើរជាងមុន ៣០% ដែលមានន័យថា ចាក់អ៊ីដ្រូហ្សែនមួយពេញវាអាចបើកបានចម្ងាយ ៦៥០គីឡូម៉ែត្រ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង