បណ្ដារឿងថ្មីរបស់​ប៉ុស្តិ៍លេខ៣​ ត្រៀមបញ្ចាំង​នៅឆ្នាំ ២០២១

  • 2020-10-16 03:09:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេល​រឿង​ថ្មី​ខ្លះ​ត្រូវ​ដល់ពេល​ចាក់បញ្ចាំង​ ប៉ុន្តែ​ក៏នៅ​មាន​រឿង​ផ្សេង​ទៀត​ត្រូវ​សំងំ​ត្រៀម​ខ្លួន​សិន មុនបង្ហាញ​ខ្លួន​នៅ​ឆ្នាំក្រោយ។

រឿងភាគ​ថៃ​ខាង​ក្រោម​នេះ​ សុទ្ធ​តែ​ជា​រឿង​ភាគ​ផលិតថ្មី​របស់​ប៉ុស្តិ៍លេខ ៣​ថៃ ដែល​រួម​សម្ដែង​ដោយ​តារាល្បីៗ​ជា​ច្រើនគូ រំពឹង​ថា​អាច​ទាញការ​តាមដាន​ពីអ្នក​ទស្សនាបាន​ច្រើន។

១. រឿង «Song Sanaeha»

នេះ​ជា​ខ្សែភាពយន្ត​ថ្មី​សន្លាង​ ជា​ការរួម​សម្ដែង​របស់​ James Ma និង​ដៃគូចាស់ Kimmy Kimberley និង​ក៏ជា​អ្វី​ដែល​អ្នក​គាំទ្រ​មិនតិច​ទេ​រង់ចាំ​ទស្សនា ពិសេស​ចង់ដឹង​សាច់រឿង​យ៉ាង​ណា​ខ្លះ​ពេល​ប៉ះគ្នា​លើក​នេះ។

២. រឿង «Piphob Himmaparn»

Louis Scott និង​ Yam Matira បាន​ចាប់​ដៃគ្នា​សម្ដែង​រឿង​ថ្មី​ មាន​ចំណងជើង​ថា «Piphob Himmaparn»។ រំពឹង​ថា​នឹង​ចាក់​ផ្សាយ​ពី​ថ្ងៃសុក្រ​ ដល់ថ្ងៃ​អាទិត្យ​ វេលាម៉ោង​ ៨:២០នាទី ដើម​ឆ្នាំ ២០២១។

៣. រឿង «Dao Khon La Daung»

នេះ​ជា​រឿង​បែបវាយប្រហារ​មួយ​ថ្មី​ទៀត​របស់​ប៉ុស្តិ៍លេខ ៣​ដែល​សម្ដែង​ដោយ​ Great Warintorn និង​ Suphaphorn Wongthuaithong។

៤. រឿង «Duang Jai Nai Montra»

ដៃគូ​មួយ​នេះ​វិញ​ ក៏​តែង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រង់ចាំ​យ៉ាង​អន្ទះសារ​នូវ​ភាពយន្ត​ថ្មី​របស់​ពួកគេ​ដែរ ព្រោះ​តាមព័ត៌មាន​ រឿង «Duang Jai Nai Montra» គឺ​ជា​រឿង​បែប Fantasy មាន​វេទមន្ត​ប្លែក​ភ្នែក។ Tono Pakin និង​ Nychaa Nuttanicha ប្រាកដ​ជា​នឹង​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់​ផ្អើល​ជា​ថ្មី។

៥. រឿង «Praomook»

រឿង​នេះ​សម្ដែង​ដោយ​ Pon Nawasch និង​ Bua Naltinthip ជា​រឿង​ថ្មី​ផលិតដោយ​លោក Kai Varayuth ផលិតករ​ដែល​គេស្គាល់​ច្បាស់​ក្នុងរឿង​ «Tra Barb See Chompoo»។

ប្រភព៖ Thai Update   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី