ស្ថានភាពជំនន់ទឹកភ្លៀងព្រឹកនេះ តាមដងស្ទឹងព្រែកត្នោត

  • 2020-10-16 03:40:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញពីស្ថានភាពទឹកតាមដងស្ទឹងព្រែកត្នោតគិតមកដល់ព្រឹកថៃ្ងទី១៦ ខែតុលា ឆ្នាំ២០២០ ដូចខាងក្រោម ៖

១- កម្ពស់ទឹក

  • នៅលើសំណង់បង្ហៀរកម្ពស់ទឹក ៦,៦០លើបង្ហៀរ ថយចុះ ០,០៧ម៉ែត្រ

២- ស្ថានភាពទឹកនៅតាមដងស្ទឹង

  • ចាប់ពីវត្តសាក់សំពៅ ទៅស្ពានព្រែកជ្រៃ ទឹកស្រកគិតជាមធ្យម ០,៧ម៉ែត្រ

  • ទឹកពីទំនប់៧មករា ទៅដល់ស្ពានសាក់សំពៅ ទឹកស្រកចុះ ០,០៤ម៉ែត្រ (ទឹកមានការស្រកចុះយឺត អាចបណ្តាលមកពីការសាងសង់ស្ពានកាត់ស្ទឹងក្រោមវត្តសាក់សំពៅដោយការចាក់ដីបង្រួមស្ទឹង ដើម្បីសាងសង់ស្ពាន)

៣- សកម្មភាពការងារ

  • ចុះតាមដានសភាពទឹកតាមដងស្ទឹង

  • ដឹកដីចាក់បន្ថែមភ្លឺទំនប់ខាងលើវត្តសាក់សំពៅ ៥០០ម៉ែត្រ

  • ប៉ែកខាងលើទំនប់ ៧មករា (ប្រទះឡាងប្រវែង ៣.៣០០ម៉ែត្រ) តម្លើងកម្ពស់សណ្តរលើតួទំនប់ចាស់

  • រៀបបាវខ្សាច់នៅមុខរោងចក្រ

  • បិទរូងនាគនៅតាមតួទំនប់

  • បិទបំពង់ស្ថានីយបូមទឹកកុំឲ្យទឹកហូរចូលសង្កាត់ក្រាំងពង្រ ៕

ប្រភព៖ ក្រសួងធនធានទឹកនិងឧតុនិយម