Apple ចែកកាស AirPods ឥតគិតថ្លៃដល់អ្នកទិញ iPhone ក្នុងប្រទេសនេះ

  • 2020-10-16 06:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតិថិជន​ក្នុង​ប្រទេស​ឥណ្ឌា នឹង​ទទួល​បាន​កាស​ AirPods ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេល​ដែល​ពួក​គេ​ទិញ iPhone 11 ពី​ហាង​អនឡាញ​​ផ្លូវ​ការ​របស់ Apple នៅ​ឥណ្ឌា​ អំឡុង​ពិធី​បុណ្យ Diwali ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា​ត​ទៅ។

បច្ចុប្បន្ន​នេះ​ iPhone 11 មាន​តម្លៃ​ប្រមាណ ៩៣៦​ដុល្លារ នៅ​ប្រទេស​ឥណ្ឌា ខណៈ​ដែល​កាស AirPods មាន​តម្លៃ​ប្រមាណ ២០០​ដុល្លារ។ iPhone 11 ជា​ស្មាតហ្វូន​ដែល​បាន​ជួយ​ឲ្យ​ Apple រក្សា​តំណែង​នាំ​មុខ​សម្រាប់​ស្មាតហ្វូន​លំដាប់​ថ្លៃ​នៅ​ប្រទេស​ឥណ្ឌា ដែល​មាន​តម្លៃ​ចាប់​ពី ៦០០​ដុល្លារ​ឡើង​ទៅ។

គួរ​ដឹង​ថា​ហាង​ទំនិញ​អនឡាញ​ផ្លូវ​ការ​របស់ Apple ទើប​បើក​ដំណើរ​ការ​កាល​ពី​ថ្មីៗ​នេះ​ប៉ុណ្ណោះ អំឡុង​ពេល​ដែល​​ការ​លក់​អនឡាញ​នៅ​ប្រទេស​ឥណ្ឌា​​​ឈាន​ដល់​កំណត់​ត្រា​ថ្មី​មួយ​អំឡុង​ត្រីមាស​ទី​២ ឆ្នាំ ២០២០ ដែល​ស្មើ​នឹង ៤៥% នៃ​ការ​លក់​​សរុប៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង