Courtois យល់​ថា Bale ​លេង​នៅ​ក្លឹប​រាជធានី​ឡុងដុង​ ដែល​អន់​មួយ​

  • 2020-10-16 10:12:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​បែលហ្សិក​កីឡាករ Thibaut Courtois បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ខ្សែ​ស្លាប​វេល Gareth Bale កំពុង​តែ​លេង​ក្នុង​ក្លឹប​រាជធានី​ឡុងដុង​មិន​ល្អ​មួយ។

Courtois បាន​លើកឡើង​ថា៖ " ខ្ញុំ​មាន​ទំនាក់ទំនង​ល្អ​ណាស់​ជាមួយ Bale។ ខ្ញុំ​នៅ​តែ​ជូនពរ​ឲ្យ​គេ​ជោគជ័យ​នៅ​ក្នុង​ឆ្នាំ​នេះ ទោះ​ជា​គេ​លេង​ក្លឹប​មិន​ល្អ​ នៅ​ឡុងដុង​ក៏​ដោយ " ។

អ្នក​ចាំ​ទី​រូប​នេះ​បាន​បន្ត​ថា៖ " Bale គេ​ជា​កីឡាករ​ល្អ​ណាស់ " ។

សូម​បញ្ជាក់​ផង​ដែរ​ថា Bale ផ្លាស់​ទៅ​កាន់​អង់គ្លេស ដោយ​ទៅ​លេង​នៅ​ក្លឹប Tottenham Hotspur ក្នុង​លក្ខខ័ណ្ឌ​ខ្ចី​ជើង។ ចំណែក​ឯ Courtois វិញ​ មុន​នឹង​មក​ Real Madrid គេ​ធ្លាប់​ចំណាយ​ពេល​ជាង ៧ឆ្នាំ​ នៅ​ឯ​ Chelsea៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម