បង្ហាញមុខតារាវ័យក្មេង​សម្ដែងជាតួសមាជិក BTS ទាំង ៧ក្នុងរឿង​ «YOUTH»

  • 2020-10-19 02:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងភាគ​ដែល​ផ្អែក​សាច់រឿង BTS Universe ពេល​នេះ​បាន​បញ្ជាក់​ពីតារា​ចំណូលថ្មី​ដែល​ត្រូវ​សម្ដែង​ជា​តួ​អង្គ​សមាជិក​ទាំង​ ៧របស់ BTS​ហើយ។

ភាពយន្ត​នេះ​មាន​ចំណងជើង​ថា​ «YOUTH» ជា​ការ​ផលិត​របស់​លោក​ Kim Jae Hong ដែល​ជាផលិតករ​រឿង​ «Your Neighbor’s Wife and Steal Heart» កាល​ពីពេល​កន្លងទៅ។ ជាមួយ​គ្នា​នេះ​ផងដែរ​ រឿង​នេះ​គឺ​ជា​ការ​និពន្ធ​របស់ អ្នក​និពន្ធ​ Kim Soo Jin អ្នក​ដែល​ម្ចាស់​ស្នាដៃរឿង​ «The Light in Your Eyes» និង​ «Weightlifting Fairy Kim Bokjoo»។

«YOUTH» នឹង​បង្ហាញ​ពីដំណើរ​ជីវិត​របស់​យុវជន​ ៧​នាក់​ដែលធំ​ដឹង​ក្ដី​ក្នុង​ស្ថានភាព​ផ្សេងៗ​គ្នា និង​បាន​ខិតខំ​តស៊ូ ពុះពារ​ជម្នះ​ភាព​លំបាក​ក្លាយ​ជា​បុគ្គល​ដែល​មនុស្ស​ជា​ច្រើន​ស្រឡាញ់​ គាំទ្រ​ និង​លើក​តម្កើង​ខ្លាំង​ ព្រម​ទាំង​លាត​ត្រដាង​ពី​អាថ៌កំបាំង​ជា​ច្រើនទៀត។

ស្របពលអ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ថា​តើ​តួ​អង្គសមាជិក​ BTS ទាំង​ ៧​សម្ដែង​ដោយ​អ្នក​ណា​ខ្លះ? ពេល​នេះ​អ្វី​ៗ​ក៏​ត្រូវ​បានបង្ហាញច្បាស់ការ។ តួ​​សម្ដែង​ទាំង​ ៧​ សុទ្ធ​តែ​ជា​ជើង​ថ្មី​ប្រចាំ​វិស័យ​ K-Drama ជា​យុវជន​ដែល​កំពូង​ពេញ​លូតលាស់ មាន​សម្រស់​ស្រស់សង្ហា និង​មាន​ទេពកោសល្យ​ខ្ពស់​ក្នុង​ការ​សម្ដែង។ អ្នក​ទាំង​នោះ​រួមមាន៖

១. Seo Ji Hoo សម្ដែង​ជា​តួ Jin

២. No Jong Hyun សម្ដែង​ជា​តួ Suga

៣. Ahn Ji Ho សម្ដែង​ជា​តួ​ J-Hope

៤. Seo Young Ju សម្ដែង​ជា​តួ​ RM

៥. Kim Yoon Woo សម្ដែង​ជា​តួ​ Jimin

៦. Jung Woo Jin សម្ដែង​ជា​តួ​ V

៧. Jeon Jin Seo សម្ដែង​ជា​តួ​ Jungkook

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី