មិនទាន់អីផងចេញរូបរាង Galaxy S21 Ultra ច្បាស់ចែស

  • 2020-10-19 02:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណនី Twitter ឈ្មោះ @OnLeaks ដែល​​មាន​ប្រវត្តិ​​បញ្ចេញ​រូបភាព Render ច្បាស់ៗ​អំពី​ស្មាតហ្វូន​ស៊េរី​ថ្មី បាន​បង្ហាញ​ចេញ​រូបរាង​ Galaxy S ជំនាន់​ថ្មី មាន​ទាំង​ប្រភេទ​ធម្មតា និង​ប្រភេទ Ultra។

Galaxy S Ultra ជំនាន់​ថ្មី​ដែល​អាច​មាន​ឈ្មោះ​ថា​ Galaxy S21 Ultra ឬ Galaxy S30 Ultra មាន​រចនាបថ​កាមេរ៉ា​ថ្មី ដែល​​មាន​​បង្គំ​កាមេរ៉ា​ហៀរ​ដល់​​តួ​ខ្លួន​ផ្នែក​ចំហៀង​នៃ​ស្មាតហ្វូន​តែ​ម្ដង។ កាមេរ៉ា​មាន​ចំនួន​បួន​គ្រាប់​ ដែល​កាមេរ៉ា​មេ​ទំហំ 108MP នឹង​មាន​ការ​កែ​សម្រួល​ថ្មី បង្កើន​សមត្ថភាព​លើ​ការ​ Focus។

ចំណែក​ផ្នែក​ខាង​មុខ​វិញ​​នៅ​មាន​រចនាបថ​ស្រដៀង​នឹង​ Galaxy S20 Ultra ដដែល ដោយ​មាន​ការ​បំពាក់​កាមេរ៉ា​ Selfie នៅ​ចំ​កណ្ដាល​អេក្រង់ ជា​មួយ​រចនាបថ​អេក្រង់​រាង​កោង។ ទំហំ​របស់ Galaxy S Ultra ជំនាន់​ថ្មី​គឺ​តូច​ជាង​មុន​បន្តិច​ ដោយ​មាន​ទំហំ ១៦៥,១ x ៧៥,៦ x ៨,៩ ម.ម។

ផ្អែក​តាម​ការ​លើក​ឡើង​របស់ @OnLeaks និង​​វិបសាយ​ Android Central ​បាន​ឲ្យ​ដឹង​ដូច​ៗ​គ្នា​ថា​ Galaxy S ជំនាន់​ថ្មី​អាច​នឹង​បង្ហាញ​ខ្លួន​ក្នុង​ខែ​មករា និង​ចេញ​លក់​ក្នុង​ខែ​កុម្ភៈ ដែល​​ហាក់​ដូច​ជា​លឿន​ជាង​សព្វ​ដង៕​​​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី