Fan ធ្លាប់មានប្រវត្តិសើចហួសចិត្ត ពេលមានពាក្យថា តារា K-Pop ៥គូ ស្រឡាញ់គ្នា

  • 2020-10-20 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូច​ប្រិយមិត្តបាន​ជ្រាប​ស្រាប់​ថា​ ករណី​ទាក់ទង​មាន​ស្នេហាក្នុ​វិស័យ​ K-Pop មិន​មែន​ជា​រឿង​ធម្មតា​នោះទេ។ វា​តែង​ជា​ប្រធានបទ​ក្ដៅ និង​ជាទី​ចាប់អារម្មណ៍​សម្រាប់​អ្នក​គាំទ្រ​ K-Pop។ ទោះ​បី​ជា​ដៃគូ​ស្នេហា​ខ្លះ​ចុះ​សម្រុង​នឹង​គ្នា ប៉ុន្តែ​បើ​ហ៊ាន​បែក​ធ្លាយ​ពី​ទំនាក់ទំនង​របស់ពួកគេ​ទៅក្រៅ នោះ​ប្រាកដ​ជា​មាន​រឿង​ភ្ញាក់​ផ្អើល​កក្រើក​ពេញ​ K-Pop មិន​ខាន។

ទោះ​បី​ជា​ពេល​ខ្លះ​តារា​កូរ៉េ​ទាំង​នោះ​ត្រូវ​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​ ឬ​ត្រូវ​បាន​អ្នកគាំទ្រចាប់គូ​ជាមួយ​អ្នកអ្នកនេះអ្នកនោះ​ ផ្អែក​លើ​ហេតុផល​ដែលពួកគេសង្កេត ប៉ុន្តែ​អ្វី​ដែល​ហួស​ចិត្ត​ក៏នៅ​មាន​ពាក្យចចាមអារ៉ាម​ខុសពី​ការ​ពិត​ទាំង​ស្រុង​ ដែល​កើត​ចេញ​ពី​អ្នកគាំទ្រ​ K-Pop ដូចគ្នា។ ទោះ​បី​ ជា​ព័ត៌មាន​មិន​ពិត​ក៏ដោយ អ្នក​គាំទ្រខ្លះ​បែរ​ជា​មិន​ខឹង​ តែ​បែរ​ជា​ផ្ទុះ​សំណើច​ហួសចិត្តនឹង​ការចាប់គូនោះទៅវិញ៖

១. Jungkook និង​ Nayeon

ភ្នែក​របស់​អ្នក​គាំទ្រ​ K-Pop លឿន​ណាស់ ពួកគេ​តែ​សង្កេត​គ្រប់សកម្មភាព​របស់តារាៗ។ ដូច​ Jungkook និង​ Nayeon គ្រាន់​តែ​ងាក​ភ្នែក​ប៉ះគ្នា​បន្តិចសោះ ជាពិសេស​ពេល​ឃើញ​ Jungkook រំភើប​ និង​អបអរ​ពេល​ Nayeon ប្រកួត​ឈ្នះ​ដៃគូក្នុង​កម្មវិធី​ Idol School Athletic Championships។

ប៉ុន្តែ​បើ​តាមដាន​ឲ្យ​ច្បាស់​ទៅ ការដែល Jungkook សប្បាយ​ចិត្ត​ ក៏ដោយសារ​ពួកគេ​ស្ថិត​នៅ​ក្រុម​តែមួយ ប៉ុន្តែ​អ្នក​មួយ​ចំនួន​បែរ​ជា​គិត​ន័យ​លើសទៅវិញ។

២. YoonA និង PSY

YoonA បាន​ជាប់​ឈ្មោះ​លើសារព័ត៌មាន​ជា​ច្រើន​ ដោយសារ​រូបភាព​របស់​នាង​ និង​បុរសម្នាក់ដែលគេគិតថាជាតារា​ចម្រៀង​ Legend ប្រចាំ K-Pop គឺ​ PSY ទៅក្រៅជាមួយគ្នា បែកធ្លាយ​ពេញ​​អ៊ីនធើណិត។ វា​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​បំផុត​ដែល​នាង​ត្រូវ​មក​ជួប​ព័ត៌មាន​បែប​នេះ​ទាំង​មិន​មែន​ជា​ការពិត។ ជាក់ស្ដែង​សម្រាប់សាមី​ខ្លួន​គឺ YoonA ក៏​បាន​ចេញ​មុខ​បកស្រាយ​ដែរ​ថា​ អ្នក​ក្នុង​រូបថត​នោះ​មិន​មែន​ជា PSY ទេ បុរស​ម្នាក់​នោះតាមពិត​ជា​អ្នក​ថត​រូប​ ដែល​មាន​រូបរាង​ស្រដៀង​នឹង​ PSY ប៉ុណ្ណោះ។

៣. Irene និង​ BamBam

សម្រាប់តារា​ប្រុស​ស្រី​ ១គូ​នេះ​ ត្រូវ​បាន​មហាជន​លើក​មតិ​ឡើង​យ៉ាង​លឿន​ថា​ ទំនាក់ទំនងស្នេហា​គឺ​មិនអាច​ទៅរួច​ចំពោះ​ពួកគេ​ឡើយ។ ពាក្យ​ចចាមអារ៉ាមផ្ដើម​ដំបូង​ ពេល​ដែល BamBam បង្ហោះរូបភាព​ជាមួយ​នឹង​ Emoji រូប​នំ និង​មាន​អក្សរ «IR» ពី​លើ តែ​ភ្លាមៗ​ក៏​បាន​ប្ដួរ​មក​ដាក់រូប​ បេះដូង​ ភ្នែក និង​ចិញ្ចៀន​ ឬ​បើ​អានជា​ភាសា​អង់គ្លេស​គឺ Heart, Eyes, Ring ដែល​មាន​សំនៀងស្រដៀង "Irene"។

គ្រាន់​តែ​ឃើញ​ភ្លាម​ មហាជន​ស្រាប់​តែ​គិត​ដល់​ Irene ដើ​ Emoji នំ​នោះគឺ តំណាង​ឲ្យ​បទ «Ice Cream Cake» របស់ Red Velvet។ ឃើញ​ថាខុសឆ្ងាយ​ពី​ការ​ពិត​ពេក BamBam ក៏​បាន​បដិសេធ​ចោលទាំង​ស្រុងកុំ​ឲ្យ​មាន​ការ​ចោទប្រកាន់​ កាន់តែច្រើន។

៤. G-Dragon និង Dara

១គូ​នេះ​​ក៏បាន​ក្លាយ​ជា​គូ​ដែល​គេ​ចាប់គូ​មិនធម្មតា​ដែរ​ រហូត​មាន​ព័ត៌មាន​សន្និដ្ឋាន​ច្រើន​រាប់មិនអស់។ ដោយសារ​មើល​ឃើញ​ពីភាពស្និទ្ធស្នាលខ្លាំង​ពេក​ រឿង​អ្វី​អ្នក​គាំទ្រ​ទ្រាំ​នៅ​ស្ងៀម​នោះ ហេតុ​នេះ​ទើប​ពួកគេ​នៅតែ​គិត​ថា​អ្នក​ទាំង ២​ស្រឡាញ់គ្នា​មែន បើទោះ​បី​សាមី​ខ្លួន​ប្រាប់​ថា​រាប់អាន​គ្នា​ដូចបងប្អូនក៏ដោយ។

៥. Jimin និង​ Jeongyeon

អ្នកទាំង ២ក៏បាន​ធ្វើ​ឲ្យមហាជន​ហួស​ចិត្ត​នឹង​ ពាក្យ​ចចាមអារ៉ាម​ថា​ពួកគេ​ស្រឡាញ់​គ្នា​ដែរ។ កាល​ពីមុន​ ខ្លះ​គិត​ថា​ Jimin និង​ Jeongyeon មាន​ទំនាក់ទំនង​មិន​ល្អ​ជាមួយ​គ្នា ដោយប្រការ​មួយ​ចំនួន ដូច្នេះ​ពេល​ធ្លាយ​ព័ត៌មាន​ថា​ស្រឡាញ់គ្នា អ្នកគាំទ្រ​បែរជា​គាំង​សម្ដី​ តវ៉ា​លែង​ចេញ​ចេញតែម្ដង ព្រោះ​វា​ឆ្ងាយ​ពី​ការ​ពិត​ពេក៕

ប្រភព៖ kpopstarz   ប្រែ​សម្រួល៖ យី សុធារី