OPPO A93 លក់បណ្តាប្រទេសអាស៊ីអាគ្នេយ៍លើស $300 ចុះនៅកម្ពុជា គិតថាតម្លៃប៉ុន្មាន?

  • 2020-10-20 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារយៈពេលប៉ុន្មានថ្ងៃនេះ សង្កេតឃើញថានៅលើផេកហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ OPPO បានធ្វើការប្រកាសពីព័ត៌មានខ្លះៗទាក់ទងពីមុខងារ និងបច្ចេកវិទ្យាផ្សេងៗរបស់ស្មាតហ្វូនស៊េរី A គឺ OPPO A93។ នៅក្នុងនោះផងដែរក៏សង្កេតឃើញថា ហ្វេនៗ និងអតិថិជនជាច្រើននាំគ្នាផ្អើលឈូឆរយ៉ាងខ្លាំងក្នុងការទន្ទឹងរង់ចាំស្មាតហ្វូន OPPO A93 នេះនឹងមកដល់ក្នុងទីផ្សារកម្ពុជា។

ជាក់ស្តែងបើយោងតាម​វិបសាយ​បរទេសផ្សេងៗនិង Facebook របស់ OPPO នាបណ្តាប្រទេសមួយចំនួនផងដែរ សម្រាប់ OPPO A93 គឺបានដាក់លក់ក្នុងតម្លៃ $309 និង $319។ អ្វីដែលនឹកស្មានមិនដល់ ស្មាតហ្វូន OPPO A93 លក់ដាច់អស់ពីស្តុកក្នុងរយៈពេលត្រឹមតែ 3 ទៅ 5ថ្ងៃតែប៉ុណ្ណោះ។

ងាកមកទីផ្សារស្មាតហ្វូនក្នុងប្រទេសកម្ពុជាវិញមើលថា តើទូរសព្ទ OPPO A93 បំពាក់ជាមួយកាមេរ៉ា AI Portrait 6 គ្រាប់ដំបូងគេនេះមានតម្លៃប៉ុន្មានទៅ? បើតាមដឹងស្មាតហ្វូននេះមានតម្លៃប្រហាក់ប្រហែល $300 គឺមិនខុសគ្នាប៉ុន្មានពីបណ្តាប្រទេសមួយចំនួនឡើយ។

ប្រាកដជាឆ្ងល់ហើយមែនអត់? ហេតុអ្វីបានជា OPPO A93 មានចំណុចពិសេសអ្វីខ្លះទើបល្បីរន្ទឺ និងលក់ដាច់រហូតដល់ថ្នាក់អស់ពីស្តុកនៅលើទីផ្សារបរទេសបែបនេះ?

ទី1 ៖ កាមេរ៉ា AI Portrait រហូតដល់ 6 គ្រាប់ ដែលសមត្ថភាពខុសៗគ្នា និងមានមុខងារថតរូបសម្បូរបែបដូចជា AI Night Flare Portrait, AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Ultra Clear Mode។ រីឯកាមេរ៉ាមុខវិញ (16MP+ 2MP) ជាកាមេរ៉ាបែបទម្លុះអាចថតស៊ែលហ្វីបានច្បាស់ បន្ថែមនូវមុខងារដូចជា AI Super Night Selfie, AI Super Clear Portrait, Dual Len Bokeh, និង AI Color Portrait។

ទី2៖ អេក្រង់ភ្លោះមុខ 6.43” Super AMOLED ដែលផ្តល់នូវកម្រិតរូបភាពច្បាស់ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ពិសេសមិនប៉ះពាល់ដល់សុខភាពភ្នែក ថែមទាំងទទួលស្គាល់ដោយស្ថាប័ន TUV Rheinsland Certified ទៀតផង។

ទី3៖ រីឯរូបរាងឌីហ្សាញវិញគឺថាអេមកប់ ធានាថាគ្រាន់តែកាន់ចេញមកគឺស៊ីវិល័យ លេចធ្លោ។ ពិសេសគឺវាមានកម្រាស់ស្តើងមែនទែនត្រឹមតែ 7.48mm។ លើសពីនេះទៅទៀត OPPO A93 បំពាក់មុខងារស្កេនមេដៃលើអេក្រង់ជំនាន់ថ្មី 3.0 ដែលអាចដោះសោបានយ៉ាងលឿនក្នុងរយៈពេល 0.3 វិនាទី។

ទី4៖ OPPO A93 បំពាក់បន្ទះឈីប MKT Helio P95 ជាមួយនឹងល្បឿន 8-Cores។ រីឯ RAM 8GB + ROM 128GB ជាមួយកម្លាំងល្បឿនរហ័ស និងរលូន។ ចំណែកឯ កម្លាំងថាមពលថ្ម 4000mAh បន្ថែមជាមួយបច្ចេកវិទ្យាសាកថ្មរហ័ស 18W ថែមទៀតផង។

លោកអ្នកសាកគិតលេងៗមើលថា គ្រាន់តែចំណាយប្រមាណ $300 នឹងទទួលបានសម្ភារៈនិយមមួយ ដែលប្រមូលផ្តុំដោយបច្ចេកវិទ្យាទំនើបៗ ពិសេសគឺកាមេរ៉ា AI Portrait ដល់ទៅ 6 គ្រាប់ គឺពិតជាសក្តិសមមែនទែន៕