ចុម​យក្ស! ​Petr Cech ​ត្រូវ Chelsea ​ដាក់​ឈ្មោះ​ឱ្យ​លេង​វិញ ​ក្រោយ​រអាក់រអួល​តំបន់​ចាំទី

  • 2020-10-21 01:51:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Chelsea ​បាន​ដាក់​បញ្ចូល​អ្នក​ចាំទី Petr Cech ​ក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដាក់​ឱ្យ​លេង​ពាន​រង្វាន់ English Premier League ​វិញ​នៅ​រដូវ​កាល​នេះ​។

​បុរស​វ័យ​៣៨​ឆ្នាំ​ខាង​លើ​នេះ បាន​ប្រកាស​ចូល​និវត្តន៍​កាល​ពី​រដូវ​កាល​មុន ​ហើយ​ត្រូវ​ក្លឹប​ដាក់​ឱ្យ​ធ្វើ​ការ​ក្នុង​តួ​នាទី​អ្នក​ផ្ដល់​យោបល់​បច្ចេកទេស។ យ៉ាងណាមិញ ​ពេល​នេះ​ក្រុម​តោ​ខៀវ​បាន​ដាក់​បញ្ចូល​ឈ្មោះ Cech ​ក្នុង​បញ្ជី​ដែល​អាច​លេង​បាន​វិញ​ហើយ ​ប្រសិន​បើ​ក្លឹប​មាន​បញ្ហា​អ្នក​ចាំទី​។

Cech ​បាន​ចំណាយ​ពេល​១១​ឆ្នាំ​ជាមួយ​ក្រុម Chelsea ​និង​បាន​បង្ហាញ​ខ្លួន​លើស​៣០០​ប្រកួត​ទៅ​ហើយ ។ វត្តមាន​របស់​គេ ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន Premier League ​៤​ដង។ មុន​ពេល​ចេញ​ទៅ​លេង​ឱ្យ Arsenal ​កាល​ពី​ឆ្នាំ​២០១៩​កន្លង​ទៅ។

​ក្លឹប Chelsea ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​៖ Petr Cech ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ប្រើប្រាស់​បាន​លេង​នៅ Premier League ​ក្នុង​លក្ខខណ្ឌ​អ្នក​ចាំទី​បន្ទាន់​ម្នាក់៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ