អនុស្សាវរីយ៍ រថយន្តក្រុងទសវត្សឆ្នាំ៨០-៩០ ដែលខ្មែរពីមុនធ្លាប់ជិះទៅខេត្ត
- 2020-10-23 01:51:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អនុស្សាវរីយ៍ រថយន្តក្រុងទសវត្សឆ្នាំ៨០-៩០ ដែលខ្មែរពីមុនធ្លាប់ជិះទៅខេត្ត
ចន្លោះមិនឃើញ
រថយន្តក្រុង គឺជាមធ្យោបាយធ្វើដំណើរដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរនាពេលបច្ចុប្បន្ន សម្រាប់ការធ្វើដំណើរពីទីក្រុងទៅខេត្ត, ពីខេត្តទៅខេត្ត ឬពីស្រុកទៅស្រុកក៏មាន។
ការធ្វើដំណើរតាមរថយន្តក្រុងបានកាត់បន្ថយការចំណាយមួយកម្រិតធំសម្រាប់ប្រជាជន ក្នុងការធ្វើដំណើរ ពោលគឺវាមានតម្លៃធូរថ្លៃ បើធៀបនឹងការធ្វើដំណើរដោយរថយន្តខ្លួនឯង ឬផ្លូវអាកាស ហើយមួយទៀតគឺចំណេញពេលវេលាច្រើនបើធៀបនឹងការធ្វើដំណើរតាមរថភ្លើងផ្លូវដែក ឬតាមកាណូតផ្លូវទឹកជាដើម។
យ៉ាងណានិន្នាការធ្វើដំណើរតាមរថយន្តក្រុងនេះមិនមែនទើបតែមាននាពេលបច្ចុប្បន្ននោះទេ ពោលគឺមានតាំងពីសម័យសង្គម មុនសង្គ្រាមហើយកាន់តែផុសផុលខ្លាំងថែមទៀត នៅសម័យរដ្ឋកម្ពុជាទសវត្សឆ្នាំ៨០ និង៩០។
រថយន្តក្រុងដែលឃើញប្រើកាលសម័យនោះពេញនិយមបំផុតគឺម៉ាក Robur ជារថយន្តផលិតនៅប្រទេសអាល្លឺម៉ង់ខាងលិច, ម៉ាក Fuso ផលិតនៅប្រទេសជប៉ុន និងរថយន្តមួយចំនួនទៀតផលិតនៅសហភាពសូវៀត ដូចជាម៉ាក PAZ-672 បង្កើតឡើងដំបូងនៅឆ្នាំ១៩៥៧, ម៉ាក IFA ផលិតនៅប្រទេសអាមេរិកខាងលិច និងមួយចំនួនទៀតដំឡើងនៅក្នុងស្រុកជាដើម។
ខាងក្រោមគឺជារូបថតរថយន្តក្រុងមួយចំនួនដែលចរាចរណ៍នៅកម្ពុជាកាលពីជាង៣០ឆ្នាំមុន ថតដោយជនជាតិអូស្ត្រាលីលោក Jennifer Mary Lynas និងប្រមូលដោយផេក 963 Classic៕