ចុម​! Idol ម៉េង​ហួង និង ស្នា​លេខ២០ វ៉ៃខ្លាំងថ្នាក់នេះ

  • 2020-10-21 07:30:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធី ម៉េង​ហួង របស់​ក្រសួង​មហាផ្ទៃ ​និង ស្នា​​លេខ ២០ របស់​វិសាខា បាន​ចាត់​ទុក Wilfredo Leon ជា Idol ដូច​គ្នា ចុះ​ប្រិយមិត្ត​ដឹង​ទេ​ថា សមត្ថភាព​របស់ អតីត​ស្ដេច​បាល់ទះ​គុយបា​រូប​នេះ​ល្អ​កម្រិត​ណា​ទើប​ពួក​គេ​ទាំង​ពីរ​នាក់​ចាត់​ទុក​​ជា​និមិត្តរូប​ដូច្នេះ ?

ស្នា​លេខ ២០ វិសាខា

Wilfredo Leon ជា​កីឡាករ​បាល់ទះ​មាន​សញ្ជាតិ​ពីរ គឺ គុយបា និង​ប៉ូឡូញ គេ​បាន​លេង​ឲ្យ​ជម្រើស​ជាតិ គុយ​បា ចន្លោះ​ឆ្នាំ​២០០៧ ដល់២០១២ និង​បាន​​ផ្លាស់​ទៅ​លេង​ឲ្យ​ជម្រើស​ជាតិ​ប៉ូឡូញ ឆ្នាំ​២០១៩ ។ យ៉ាង​ណា​ប្រិយមិត្ត​ក៏​ប្រហែល​ជា​មិនទាន់​បាន​ឃើញ​សមត្ថភាព​​យ៉ាង​ល្អ​ឥតខ្ចោះ ​របស់​​ស្មាត់​ល្បី​ពេញ​ពិភព​លោក​រូប​​រូប​នេះ​ផង​ដែរ ពេល​នេះ​ Sabay សូម​បង្ហាញ​ជូន៖

ធី ម៉េងហួង

សូម​ទស្សនា​វីដេអូ​​នៃ​ការ​ប្រកួត​របស់​គេ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ​ដែល​បង្ហាញ​សមត្ថភាព​ក្នុង​ព្រឹត្តិការណ៍ Volleyball World Cup 2019៖

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​