រូបកាលវ័យខ្ទង់ ២០របស់ Louis Koo ស្រាប់តែបង្កជាការភ្ញាក់ផ្អើលពេញ Weibo ថ្មីៗនេះ

  • 2020-10-22 02:46:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ជា​រូបភាព​កាល​ពី​យូរ​យារ​ណាស់​មក​ហើយ​ ប៉ុន្តែ​ស្រាប់តែ​ពេល​នេះ​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​សើរើឡើង​វិញ​បង្ហោះ​ពេញ​ Weibo បង្កើត​ជា​ការ​ចាប់អារម្មណ៍ជា​ខ្លាំង។

រូបភាព​កាល​ពី​ក្មេង​របស់​តារា​សម្ដែង​ ហុងកុង​ Louis Koo ត្រូវ​អ្នក​ប្រើបណ្ដាញ​សង្គម​បង្ហោះ​ព្រាត​ចែកគ្នា​មើល​ ផ្អែក​លើ​ភាព​ស្រស់​សង្ហា​កាលពី​យុវភាព។ បើ​ផ្អែក​តាម​ការ​ចុះ​ផ្សាយ​លើ​សារព័ត៌មានទៀតសោត​ រូបភាព​ទាំង​នោះ​ Louis ស្ថិត​ក្នុង​វ័យ ២៤-២៥ឆ្នាំ ជាវ័យ​ដែល​ពេញ​ស្រស់សង្ហា​ រហូត​អ្នក​គាំទ្រលាន់​មាត់​ថា​កម្រ​មាន​អ្នក​ប្រៀប​នឹង​សម្រស់​របស់​លោក​បាន​ណាស់។

សម្រស់​ បូករួម​នឹង​ទេពកោសល្យ​មិន​ខ្វះ​លើ​វិថី​សិល្បៈ​ គ្រប់គ្នា​ទទួល​ស្គាល់​ថា​ បែប​នេះ​ហើយ​បាន​ជាលោក​ស័ក្តិសម​ជា​តារាល្បី​ប្រចាំ​ហុងកុងបាន​យូរឆ្នាំកម្រ​មាន​អ្នក​ផ្ដួល៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម