មេទ័ពថៃ៣រូបសុខចិត្តអស់តំណែង ព្រោះមិនព្រមធ្វើរឿងមួយដាក់បាតុករ
- 2020-10-22 02:52:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេទ័ពថៃ៣រូបសុខចិត្តអស់តំណែង ព្រោះមិនព្រមធ្វើរឿងមួយដាក់បាតុករ
ចន្លោះមិនឃើញ
មេទ័ពថៃ៣រូបទទួលការកោតសរសើរពេញប្រទេសថៃពិសេសលើបណ្ដាញសង្គមពីសំណាក់ប្រជាជនក្រោយពួកលោកសុខចិត្តបាត់បង់ឋានៈមុខតំណែង តែមិនព្រមក្បត់ឧត្តមគតិខ្លួនឯងក្នុងភាពមនុស្ស។
មេបញ្ជាការកងទ័ពជាន់ខ្ពស់៣រូបនេះត្រូវបានគេដកចេញពីតំណែង ដោយសារប្រឆាំងនឹងបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូឆា ដែលដាក់បញ្ជាឲ្យពួកលោកចាត់កម្លាំងបង្ក្រាបក្រុមបាតុករកាលពីប៉ុន្មានថ្ងៃមុន។ ការបដិសេធប្រើហិង្សាដាក់ជនជាតិថៃដូចគ្នានេះបានធ្វើឲ្យមន្ត្រីទាំងនោះទទួលការគោរព ស្ញប់ស្ញែងយ៉ាងអស់ពីចិត្ត។
យ៉ាងណាសម្រាប់អ្នកមាននិន្នាការលំអៀងទៅរដ្ឋាភិបាល និងរាជានិយមគឺយល់ថាការដកតំណែងនេះ គឺដោយសារតែមេទ័ពទាំង៣ គ្មានសមត្ថភាពរារាំងបាតុករ រហូតធ្វើឲ្យមនុស្សរាប់ពាន់នាក់ចូលទៅក្បែរក្បួនរថយន្តរបស់រាជវង្ស និងព្រះមហាក្សត្រថៃ ដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធព្រះមហាក្សត្រ និងស្ថាប័នព្រះបរមរាជវាំង។
ទោះគ្មានការដឹកនាំពីមេទ័ពទាំង៣ក៏ការបង្ក្រាបនៅតែបានធ្វើឡើងហិង្សាតាមរយ:ការបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកកាលពីម្សិលមិញ ប៉ុន្តែទង្វើរបស់រដ្ឋាភិបាលរបស់លោកប្រាយុទ្ធ មិនបានធ្វើឲ្យបាតុករភ័យខ្លាចនិងបោះបង់ការតវ៉ារបស់ខ្លួននោះទេ ផ្ទុយទៅវិញចំនួនបាតុករកាន់តែកើនឡើងទ្វេដង ដែលភាគច្រើនសុទ្ធតែជាយុវជន និស្សិតសាកលវិទ្យាល័យ និងសិស្សវិទ្យាល័យ។
រលកបាតុកម្មនេះកំពុងតែគ្របដណ្ដប់ពេញក្រុងទេពមហានគរ ឬរាជធានីបាងកក។ ក្រោមលក្ខខណ្ឌសំខាន់ៗមួយចំនួន ក្រុមបាតុករបានទាមទារឲ្យលោកប្រាយុទ្ធចុះចេញពីតំណែង ដោះលែងសកម្មជន និងធ្វើកំណែទំរង់របបរាជានិយមដោយសារពួកគេយល់ថា ស្តេចសព្វថ្ងៃមានទ្រព្យធន និងអំណាចហួសហេតុពេក៕