Galaxy S21 គ្រោងបោះបង់អេក្រង់រាងកោងសឹងទាំងអស់
- 2020-10-23 03:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Galaxy S21 គ្រោងបោះបង់អេក្រង់រាងកោងសឹងទាំងអស់
ចន្លោះមិនឃើញ
Galaxy S21 ឬ Galaxy S30 នឹងបោះបង់ចោលនូវបច្ចេកវិទ្យាអេក្រង់រាងកោងស្ទើរតែទាំងអស់។ នេះបើតាមការអះអាងរបស់ប្រភពមួយដែលតែងបញ្ចេញដំណឹងច្បាស់ការណ៍ទាក់ទងនឹងគម្រោងការរបស់ Samsung។
Galaxy S ជំនាន់ថ្មីរំពឹងថានឹងមានចំនួនបីប្រភេទដូចជា Galaxy S20 ដែរ ហើយនឹងមានតែ Galaxy S21 Ultra ប៉ុណ្ណោះនឹងបន្តបំពាក់នូវបច្ចេកវិទ្យាអេក្រង់រាងកោង ខណៈដែល Galaxy S20 និង Galaxy S21+ នឹងប្រើប្រាស់អេក្រង់មានផ្ទៃរាបស្មើ។
គួររំលឹកថា Galaxy S20 Series ទាំងបីប្រភេទគឺសុទ្ធសឹងមានបំពាក់ដោយអេក្រង់រាងកោងដែលមាន Refresh Rate 120Hz។ យ៉ាងណាក្ដី Samsung បានប្ដូរមកប្រើរចនាបថអេក្រង់រាបស្មើជាលើកដំបូងលើ Flagship របស់ខ្លួននៅលើ Galaxy Note20 ធម្មតា ខណៈដែល Note20 Ultra បន្តប្រើអេក្រង់រាងកោងដដែល៕