ធម្មជាតិសែនត្រជាក់ភ្នែកនៅតំបន់អារ៉ែង ស្អាតខ្លាំងដូចក្នុងរឿងនិទាន
- 2020-10-23 04:59:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធម្មជាតិសែនត្រជាក់ភ្នែកនៅតំបន់អារ៉ែង ស្អាតខ្លាំងដូចក្នុងរឿងនិទាន
ចន្លោះមិនឃើញ
ពួនសម្ងំយ៉ាងជ្រៅក្នុងដងបុព្ធតា ដងស្ទឹងអារ៉ែង បានរក្សាទុកនូវសក្ដានុពលទេសចរណ៍ដ៏វិសេសវិសាលមួយ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។
លាតសន្ធឹងកាត់ឃុំចំនួន ៣ ដងស្ទឹងអារ៉ែង មានចម្ងាយប្រមាណ ២៥គីឡូម៉ែត្រពីរង្វង់មូលស្រុកថ្មបាំង។ ជាផ្នែកមួយនៃជ្រលងអារ៉ែង ដងស្ទឹងសម្ងាត់មួយនេះ ហ៊ុមព័ទ្ធដោយព្រៃត្រូពិចដ៏ខៀវស្រងាត់ ដែលជាជម្រកសត្វព្រៃ និងជីវចម្រុះកម្រៗជាច្រើនប្រភេទ។
នៅរដូវប្រាំង ទឹកស្ទឹងហូរបន្ទាបខ្លួន រំលេចនូវឆ្នេរខ្សាច់សក្បុសជាច្រើនកន្លែង គួរឲ្យចង់ដើរលម្ហែ។ នៅលើឆ្នេរខ្សាច់ទាំងនោះ ភ្ញៀវទេសចរក៏អាចបោះតង់កម្សាន្តបែបផ្សងព្រេងបានផងដែរ។
ចង់ដឹងថាអារ៉ែង ពិសេសត្រង់ណាខ្លះ សូមទស្សនាវីដេអូពី "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖
ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕