ព្រូដិនសលកម្ពុជា ប្រគល់រង្វាន់រថយន្ត ម៉ូតូ និងរង្វាន់ធំជាច្រើនដល់អ្នកឈ្នះរង្វាន់

  • 2020-10-23 08:28:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រូដិនសលកម្ពុជា ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានប្រគល់រង្វាន់ រថយន្តម៉ាក MG ZS ស៊េរីឆ្នាំ ២០២១ ដ៏ថ្មីសន្លាងចំនួនមួយគ្រឿង ដល់ពលរដ្ឋរស់ម្នាក់ នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ដើម្បីអបអរសាទរ ពិធីបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានរៀបចំកម្មវិធី ចាប់រង្វាន់ពិសេសមួយ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ សម្រាប់អតិថិជនថ្មី ដែលបានទិញបណ្ណសន្យារ៉ាប់រងអាយុជីវិតរបស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែកញ្ញា រហូតដល់ ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២០កន្លងមក ។

លោកស្រី រ៉ា សុភាវី រស់នៅក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលជាអ្នកឈ្នះរង្វាន់ធំ បានបង្ហាញអារម្មណ៍រំភើប និងការកោតសរសើរ ដល់ក្រុមហ៊ុនថា៖ «នេះគឺជាការភ្ញាក់ផ្អើលដ៏អស្ចារ្យមែនទែន។ ខ្ញុំមិនដែលនឹកស្មានថា ខ្លួននឹងមានសំណាង ទទួលបានរថយន្តដ៏ថ្មីសន្លាងពេលទិញ បណ្ណសន្យារ៉ាប់រងអាយុជីវិត ។ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា សម្រាប់រង្វាន់ដ៏អស្ចារ្យនេះ យើងមានគម្រោងប្រើប្រាស់រថយន្តនេះ សម្រាប់វិស្សមកាលគ្រួសារ និងជិះទៅធ្វើការងារ»។

ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានប្រកាសអ្នកឈ្នះរង្វាន់ពីកម្មវិធីប្រូម៉ូសិនពិសេសនេះ តាមរយៈការផ្សាយផ្ទាល់ ទំព័រ Facebook កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២០។

លោក អាត់ ចាន់រ៉ា ដែលមានទីលំនៅបច្ចុប្បន្នក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកឈ្នះរង្វាន់ទីពីរគឺ ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០២០ មួយគ្រឿង បានឲ្យដឹងថា៖ «ខ្ញុំពិតជារំភើបណាស់ ដែលបានឈ្នះម៉ូតូថ្មីមួយនេះ! សូមអរគុណដល់ ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ដែលបានប្រគល់ម៉ូតូថ្មី ឲ្យខ្ញុំប្រើប្រាស់សម្រាប់ធ្វើដំណើរ ទៅកន្លែងការងារ និងធ្វើដំណើរកម្សាន្ត»។

អតិថិជនអ្នកមានសំណាងផ្សេងទៀត របស់ក្រុមហ៊ុន ព្រូដិនសលកម្ពុជា ក៏បានឈ្នះរង្វាន់ជាច្រើនផ្សេងទៀតផងដែរ រួមមាន ទូរស័ព្ទដៃ Samsung Galaxy A51 ចំនួន ១០ គ្រឿង នាឡិកាដៃ Samsung Galaxy Active 2 ចំនួន ២០ គ្រឿង និងឧបករណ៍វាស់កំដៅឌីជីថលចំនួន ៥០ គ្រឿងទៀតផងដែរ។

លោក Sanjay Chakrabarty អគ្គនាយក (កំពុងរង់ចាំទទួលការតែងតាំង) ក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានមានប្រសាសន៍ថា៖ «នៅព្រូដិនសល គោលបំណងរបស់យើងគឺ ដើម្បីជួយដល់ជីវិតបុគ្គលម្នាក់ៗឱ្យកាន់តែមានភាពប្រសើរបំផុត។។ យើងប្តេជ្ញាផ្តល់នូវការការពារផ្នែកហិរញ្ញវត្ថុ និងការការពារផ្នែកសុខភាព ដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងស្វែងរកការពារផ្នែកសុខុមាលភាពគ្រួសារ និងសុវត្ថិភាពហិរញ្ញវត្ថុគ្រប់ពេលវេលា»៕