Koeman ​ថា VAR ​នៅ​អេស្ប៉ាញ គឺ​បង្កើត​ឡើង​ដើម្បី​ប្រឆាំង​ Barcelona ​

  • 2020-10-25 01:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម FC Barcelona ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Real Madrid ក្នុង​ទឹក​ដី​ខ្លួន​ឯង​លទ្ធផល ៣-១ ​កាល​ពី​យប់មិញ​នេះ​។

​ក្នុង​ការ​ប្រកួត​នោះ​ដែរ លោក Ronald Koeman ​អ្នក​ចាត់ការ​ក្រុម Barcelona ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ Real Madrid ​សម្រាប់​គ្រាប់​ទី​២​ឡើយ ព្រោះ​លោក​យល់​ថា​វា​មិន​សក្ដិសម​នោះ​ទេ។ មួយ​វិញ​ទៀត ​VAR ​ដែល​មិន​ផ្ដល់​បាល់​ប៉េណាល់ទី​ឱ្យ Barcelona ​នៅ​គ្រា​ដែល Varane ​ប៉ះ​ដៃ​ទៀត​នោះ គឺ​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​ក្រុម​អ្នក​មាន​បុណ្យ​មិន​សប្បាយ​ចិត្ត​ខ្លាំង​ឡើង។

​បុរស​សញ្ជាតិ​ហុល្លង់​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “VAR ​នៅ​អេស្ប៉ាញ​គឺ​គ្រាន់​តែ​បង្កើត​មក​ដើម្បី​ប្រឆាំង​ជាមួយ Barcelona ​ប៉ុណ្ណោះ។ គ្រប់​ការ​សម្រេច​ចិត្ត​ទាំង​អស់​សុទ្ធ​តែ​ប្រឆាំង​យើង។ ៥​ប្រកួត​មក​ហើយ ដែល​យើង​មិន​ទទួល​បាន​ផល​អ្វី​ពី​វា​ឡើយ។ ​ខ្ញុំ​មិន​គិត​ថា​បាល់ Ramos ​សម​ឱ្យ​ប៉េណាល់ទី​ឡើយ”៕

ប្រភព៖ Dailymail   អត្ថបទ៖ វ៉ាន់ សក្ដិ