SM ប្រកាស​ចេញក្រុមចម្រៀង​ថ្មី១ទៀត​ ក្រោយខកខាន ៤ឆ្នាំ

  • 2020-10-26 03:03:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​នារី​ថ្មី​មួយ​ទៀត​របស់ SM នឹង​បង្ហាញ​ក្នុងពេល​ឆាប់ៗ​ខាង​មុខ​ គឺ​នៅ​ខែ​វិច្ឆិកា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ផលិតកម្ម។

ក្នុង​សេចក្ដី​ប្រកាស​ដែល​ចេញ​ផ្សាយ​នៅថ្ងៃ​នេះ​ ផលិតកម្ម SM បាន​ឲ្យដឹង​ថា​ក្រុម​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ «aespa» នឹង​ចាប់​ផ្ដើម​ចេញ​មុខ​ឆាប់ៗ ព្រម​ទាំង​បាន​បង្ហាញ​ពី​ Logo ថ្មី​តំណាង​ក្រុម ក៏ដូចជា​អត្ថន័យ​របស់​ឈ្មោះ​នេះ​ទៀត។

«aespa» មកពីពាក្យ​ «Avatar X Experience» ព្រម​ទាំង​បូក​បញ្ចូល​ជាមួយ​នឹង​អក្សរ «æ» និង​បញ្ចប់​ដោយ​ «aspect»។ ឈ្មោះ​នេះគឺ​ជា​តំណាង​ថា​ ក្រុមនឹង​មាន​អ្វី​ថ្មីមក​បង្ហាញ​ ជាក្រុម​ដែល​រំពឹង​ថា​នឹង​បង្ហាញ​ភាព​អស្ចារ្យ​ជា​បន្ត។

អាច​និយាយ​បាន​ថា​ «aespa» គឺជា​ក្រុម​ថ្មី​ដំបូង​របស់​ SM ក្រោយ​ផលិតកម្ម​នេះ​ខក​ខាន​ចេញ​ក្រុម​ថ្មី​រយៈបេល​ ៤​ឆ្នាំ​បន្ទាប់​ពី NCT៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី