មេធាវីអួតតារា K-Pop ៣នាក់នេះពូកែបង្ក្រាបអ្នកនិយាយមិនល្អ ដោយវិធីត្រជាក់បំផុត

  • 2020-10-26 05:02:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តារា​ K-Pop គេចមិនផុត​ពី​ជួប​រឿង​ឈឺក្បាល និង​មតិ ឬ​ Comment យល់ឃើញ​មិនល្អ​ពី​មហាជននោះទេ ទោះ​បី​រឿង​ខ្លះ​ពិត ឬ​មិនពិត​ក្ដី។ មាន​តារា​ភាគ​ច្រើន​ត្រូវ​មក​អំពល់ទុក្ខ​ដោយសារ​ពាក្យ​មិនល្អ​ ស្របពេល​តារា​ខ្លះ​បាន​ប្រឹង​ងើបឈរ តបនឹង​ការ​យល់ឃើញ​មិន​ល្អ​ខុសពី​ការពិត​ ធ្វើ​ឲ្យ​ Hater បាត់មាត់ រក​អ្វី​តប​លែង​បាន។

ផ្អែក​តាម​មេធាវីជើងចាស់​ប្រចាំ​វិស័យ​ K-Pop បាន​ឲ្យដឹង​ថា​ Heechul (Super Junior), Suga (BTS) និង​ IU គឺ​ជា​តារា​ដែល​អាច​ជម្នះ​រឿង​ឈឺក្បាល​ទាំង​នេះ​ ដោយ​វិធី​ត្រជាក់ និង​មាន​ប្រសិទ្ធិភាព​បំផុត​លើអ៊ីនធើណិត។

លោក Ko Seung Woo និង​ Jeong Chong Myeong គឺ​ជា​មេធាវី​ដែល​មាន​បទពិសោធន៍​ពេញខ្លួនក្នុង​វិស័យ​នេះ ដោយធ្លាប់​បាន​ធ្វើ​ការ​ជាមួយ​នឹង​សមាជិក​ Wanna One, តារាសម្ដែង​ KIm Soo Hyun, Seo Ye Ji និង​តារា​ល្បី​ផ្សេង​ទៀត។

មេធាវី​ទាំង​ ២​បានជជែក​គ្នា ដោយ​បាន​លើក​ឡើង​ពី​បញ្ហា​ដែល​តែង​ក្លាយ​ជា​រឿង​ក្ដៅ​ប្រចាំ K-Pop នោះ​គឺ​ Comment បែប​វាយប្រហារ ក៏ដូចជា​វិធី​ដែល​តារាៗ​ចេះ​លើក​មក​ការពារ និង​បង្ក្រាប​អ្នក​និយាយ​មិន​ល្អ​ទាំង​នោះ។

រម្លឹក​កាល​ពី​ឆ្នាំ ២០១៨​​ Suga បាន​កត់​សម្គាល់​ឃើញ​ថា​ ARMY មួយ​ចំនួន​តែង Comment សុំ​កុំឲ្យ​លោក​មើល ឬ​ខ្វល់​នឹង​ Comment វាយប្រហារ​​ផ្សេងៗ។ ជាលទ្ធផល​ Suga ថា​ លោក​មិនមានពេល​ទៅ​អាន​ Comment អាក្រក់ៗទាំង​នោះទេ។ ជាក់ស្ដែងលោក​បាន​ប្រាប់​ទៅ​ Anti-Fan ឲ្យ​បន្ត​សរសេរ​អ្វី​ដែល​ពួកគេ​ចង់​ចុះ​ ព្រោះ​នៅថ្ងៃ​ណាមួយ នឹង​មាន​គេប្ដឹង​ បើ​សិន​មាន​រឿងអ្វី​កើតឡើងមែន។

​ពាក្យ​មួយ​ម៉ាត់​នេះ​ មេធាវី Jeong Chong Myeong បាន​សរសើរ​ Suga មិនដាច់ពីមាត់​ នូវ​អ្វី​ដែល​លោក​បាន​ឆ្លើយ​តប។

បន្ទាប់​ពី​ Suga លោក​ក៏បាន​លើក​យក IU និង​ Heechul (Super Junior) មកជាឧទាហរណ៍ដែរ ទាក់ទង​នឹង​ការ​ឆ្លើយតប​ចំពោះ Hater។ ជាក់ស្ដែង​កាល​ពី​ខែមិថុនា ឆ្នាំ ២០២០ ផលិតកម្ម​របស់​ IU គឺ EDAM Entertainment បាន​ប្រាប់អ្នក​គាំទ្រ​ថា​ពួកគេ​ឈ្នះ​ក្ដី​ប្រឆាំង​នឹង​អ្នក​ដែល​មាន​ចេតនាសរសេរ​ ឬ​និយាយ​បង្កាច់បង្ខួចហួសហេតុ ដាក់​តារា​ស្រី​រូបនេះ​ហើយ។ ជាលទ្ធផល​ក្រុមអយ្យការ​ បាន​ថ្កោលទោស​អ្នក​និយាយ​មិន​ល្អ​ទាំង​នោះ​ ពីបទ​បរិហារកេរ្តិ៍ធ្ងន់ធ្ងរ ដោយកាត់ទោសកម្រិតធ្ងន់ជាង​ធម្មតា។

ស្រដៀង​គ្នា​នេះ​ដែរ ងាកចូល​ Heechul បាន​ទាំង​ជួលមេធាវី​ជំនាញ​ដល់ទៅ ៦នាក់ កាលពី​ដើម​ឆ្នាំ ២០២០ ឲ្យ​ធ្វើ​ការ​ និង​រៀបចំ​ឯកសារ​ផ្សេងៗ​ប្រឆាំង ប្ដឹងចំពោះ​អ្នក​ណា​ដែល​ចូលចិត្ត​និយាយ​មិនល្អ និង​មិនពិត ហើយ​បើទោះ​បី​មាន​ការ​សុំ​អង្វរពីភាគី​ណា​ក៏ដោយ ក៏​ Hechul លែងអត់ឱន​ដែរ។ Heechul និយាយ​ថា​ «ចេញ​ពី​បទ​ពិសោធន៍​ផ្ទាល់ខ្លួន​ខ្ញុំ​តែម្ដង​ មនុស្ស​យើងបាន​ឆ្លងកាត់​បញ្ហា​ច្រើន ដើម្បី​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្តិ​ខុសក្នុង​ករណី​នេះ។ ខ្ញុំ​ទទួល​បាន​ការ​គាំទ្រ​ច្រើន ដូចនេះ​ខ្ញុំ​មិន​បញ្ឈប់ការតាំង​ចិត្ត​សម្រាប់​ការ​ប្រឆាំង​តប​នឹង​អ្នកណា​ដែល​និយាយ​មិន​ល្អទាំង​នោះទេ»។

មេធាវី Ko Seung Woo ក៏​បាន​និយាយ​ដែរ​ថាជាទូទៅ​មហាជន​​តែង​សម្លឹង​រក​ចំណុច​អវិជ្ជមាន និង​រិះគន់​មិនសំចៃ​មាត់ ប៉ុន្តែ​អរគុណ​ដល់​តារាដែលជា​សាមី​ខ្លួន​ដែល​មានភាព​ក្លាហាន​ក្នុង​ការ​ងើប​ឈរ​ប្រឆាំង​បក​ទៅ​អ្នក​ទាំងនោះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី