បង្ហាញ​ពី​តម្លៃ​ខ្លួន​ Khabib ទទួល​បាន​សម្រាប់​ការ​ប្រកួត​ចុងក្រោយ​

  • 2020-10-26 07:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Khabib Nurmagomedov ទទួល​បាន​តម្លៃ​ខ្លួន​៦​លាន​ដុល្លារ សម្រាប់​ការ​ប្រកួត​ជាមួយ Justin Gaethje នៅ​កម្មវិធី UFC 254 ដែល​រៀបចំ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។

Khabib បាន​ចំណាយ​ពេល​ត្រឹម​តែ​២​ទឹក ក្នុង​ការ​យក​ឈ្នះ​លើ Justin ដោយ​​ប្រើ​ក្បាច់​ក្លេ​។ ហើយ​បន្ទាប់​មក​កីឡាករ​រុស្សី​បាន​​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​​ភ្ញាក់ផ្អើល ដោយ​ប្រកាស​​ចូលនិវត្តន៍​ឈប់​ប្រកួត​ក្នុង​ទ្រុង​ទៀត​ហើយ។

ជ័យជម្នះ​ចុងក្រោយ​របស់​ Khabib គឺ​ជា​ការ​ឈ្នះ​លើក​ទី​២៩​​ក្នុង​អាជីព មិន​ដែល​ស្គាល់​ពាក្យ​ថា​ចាញ់​ម្ដង​ទេ។ ប្រធាន​​របស់​ស្ថាប័ន UFC បាន​ប្រកាស Khabib ពេល​នេះ​គឺ​ជា​កីឡាករ​ប្រដាល់​អស្ចារ្យ​បំផុត​គ្រប់​ពេល​វេលា។

តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន RT សម្រាប់​ការ​ប្រកួត​ចុងក្រោយ​នេះ Khabib ទទួល​បាន​​តម្លៃ​ខ្លួន​៦​លាន​ដុល្លារ បូក​ជាមួយ​ប្រាក់​លើក​ទឹក​ចិត្ត​​៥​ម៉ឺន​ដុល្លារ​បន្ថែម​ពី​លើ​ទៀត។ ចំពោះ​ដៃ​គូ​ប្រកួត​របស់​គេ Justin Gaethje បាន​តម្លៃ​ខ្លួន​៤៤​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី