Pogba ដើរចេញ ពីជម្រើសជាតិបារាំងឬ?
- 2020-10-26 14:27:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pogba ដើរចេញ ពីជម្រើសជាតិបារាំងឬ?
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Manchester United កីឡាករ Paul Pogba បានច្រានចោលសារព័ត៌មានមួយចំនួននៅមជ្ឈិមបូព៌ាកាលពីពេលថ្មីៗនេះ ដែលបានចុះផ្សាយថាគេនឹងចាកចេញពីជម្រើសជាតិបារាំង ជាព័ត៌មានមិនពិត។
បើតាមសារព័ត៌មានមួយចំនួននៅមជ្ឈិមបូព៌ានោះបានចុះផ្សាយថា Pogba នឹងចាកចេញពីជម្រើសបារាំង បន្ទាប់ពីប្រធានាធិបតីប្រទេសមួយនេះ បានធ្វើការថ្កោលទោសទៅលើពួកភាវករអ៊ីស្លាម ដែលបានប្រព្រឹត្តិបទល្មើសឃាតកម្មនៅឯទីក្រុងប៉ារីស។
បន្ទាប់ពីឃើញការចុះផ្សាយបែបនេះខ្សែបម្រើខាងលើក៏តបទៅវិញថា នេះជាព័ត៌មានមិនពិត ដែលមិនអាចទទួលយកបាន។
បើយោងតាមការចុះផ្សាយរបស់បណ្ដាញសង្គមមួយចំនួន Pogba ក៏ជាសាសនិកអ៊ីស្លាមមួយរូបដែរ។
កីឡាករខាងលើ បានចូលរួមលេងជាមួយជម្រើសជាតិបារាំងតាំងពីឆ្នាំ២០១៣មក ដោយចូលរួមលេងបាន ៧២ប្រកួត និងរកបាន ១០គ្រាប់៕