Bartomeu ​ថា​អត់​ចុះ​ចេញ​ពី​តំណែង​ប្រធាន​ក្លឹប Barcelona ​ទេ​

  • 2020-10-27 02:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Josep Maria Bartomeu ​ថា​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ប្រធាន​ក្លឹប FC Barcelona ​នោះ​ទេ ​ក្រោយ​ពី​បើក​ការ​ប្រជុំ​ជា​ច្រើន​ម៉ោង​កាល​ពី​ម្សិលមិញ​នេះ​។

​​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​របស់​ក្រុម Barcelona ​បាន​បើក​ការ​ប្រជុំ​កាល​ពី​ម្សិលមិញ​នេះ ដើម្បី​ជជែក​គ្នា​លើ​ការ​ដឹក​នាំ​របស់​លោក Josep Maria Bartomeu ។ ស្រប​ពេល​ក្រុម​អ្នក​មាន​បុណ្យ​បច្ចុប្បន្ន​ស្ថិត​ក្នុង​ដំណាក់​កាល​មិន​ល្អ​ឡើយ ​ក្រោយ​ពី​លេង​ចាញ់ Real Madrid ​៣-១ ​ក្នុង​ដី ​និង​ស្ថិត​នៅ​ពាក់​កណ្ដាល​តារាង La Liga ​ឯ​ណោះ។

​ត្បិតតែ​មាន​ការ​រិះគន់​ច្រើន​យ៉ាង​ណា​ក្ដី ​ក៏​ប្រធាន​ក្លឹប Barcelona ​ចេញ​មក​អះអាង​ថា​លោក​គ្មាន​បំណង​ក្នុង​ការ​ចុះ​ចេញ​ពី​តំណែង​មុន​ការ​បោះ​ឆ្នោត​ឡើយ។ ​លោក Bartomeu ​មាន​ទំនុក​ចិត្ត​ថា​ក្រុម Barcelona ​នឹង​អាច​ស្ដា​មុខ​មាត់​ឡើង​វិញ​បាន​ក្នុង​ការ​ប្រកួត​បន្ទាប់​ខាង​មុខ​នេះ ​ទល់​ក្រុម Juventus ​ពាន​រង្វាន់ UEFA Champions League ៕

ប្រភព៖ Marca   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម
អត្ថបទថ្មី