ដូច​ការ​គ្រោង​ទុក! សភា​ថៃ​បើក​ប្រជុំ​​ពិសេស​ដើម្បី​ដោះស្រាយ​វិបត្តិ​នយោបាយ​

  • 2020-10-27 02:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សភា​ថៃ​បាន​បើក​ប្រជុំ​ពិសេស​វិសាមញ្ញ​កាល​ពី​ថៃ​ម្សិលមិញ​តាម​សំណើ​របស់​លោក​ នាយករដ្ឋមន្ត្រី​ ប្រាយុទ្ធ​ ចាន់​អូឆា​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​តាម​ការ​ទាមទារ​របស់​ក្រុម​អ្នក​តវ៉ា។​

​ចលនា​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​ក្រុម​យុវជន បាន​​ទាមទារ​អោយ​នាយក​​រដ្ឋមន្ត្រី​ចុះ​ចេញពី​តំណែង និង​កែ​ទំរង់​របប​រាជានិយម​ដ៏​មានអំណាច​ និង​លើស​ដែន​កំណត់​ ហើយ​ពួកគេ​បាន​ទុក​ពេល​ឲ្យ​ ប្រាយុទ្ធ រយៈ​ពេល​៣​ឆ្នាំ​ដើម្បី​ចុះចេញ​ដោយ​​ខ្លួន​ឯង​ ប៉ុន្តែ​ដល់​ថ្ងៃ​ឱសានវាទ​ហើយ​ គ្មាន​ការ​ចុះចេញ​ដូច​ការ​ទាមទារ​នោះ​ទេ។​

​កិច្ច​ប្រជុំ​នឹង​ដំណើរ​ការ​រយៈ​ពេល​២​ថ្ងៃ​ ទន្ទឹម​នឹង​នោះ​លោក​នាយករដ្ឋមន្ត្រី​សន្យា​លុបចោល​ការ​ដាក់​ប្រទេស​ក្នុង​គ្រា​អាសន្ន​កម្រិត​ខ្ពស់។​ យ៉ាង​ណា​បាតុករ​ប្រកាស​ថា​ពួកគេ​ទទួល​យក​លក្ខខណ្ឌ​តែ​មួយ​ប៉ុណ្ណោះ​គឺ​ឲ្យ ប្រាយុទ្ធ​ ចុះចេញ​ បើ​ពុំនោះ​ទេ​ ការ​តវ៉ា​ នៅ​តែ​បន្ត​ និង​រឹត​តែ​ធំ​ជាង​មុន​៕

ប្រែសម្រួល៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី