ប្រយ័ត្ន! ស្រកទម្ងន់ ដោយគ្មានមូលហេតុ អាចជារោគសញ្ញា នៃជំងឺមួយប្រភេទនេះ

  • 2020-10-27 04:33:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រោគសញ្ញាមួយ ក្នុងចំនោមរោគសញ្ញាខាងក្រោម ត្រូវបានចាត់ទុកថា ជារោគសញ្ញានៃជំងឺរបេង នោះគឺការស្រកទម្ងន់ដោយគ្មានមូលហេតុ។

រូបតំណាង

ជំងឺរបេង ជាជំងឺឆ្លងដែលបណ្ដលមកពីមេរោគឈ្មោះបាស៊ីលដឺកុក(Bacille de Kock) ។ មេរោគនេះឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈ ការកន្ដាស ការក្អក ឬការនិយាយគ្នា។ ការឆ្លងមានសភាពកាន់តែខ្លាំងនៅពេលដែលយើងនៅក្នុងបន្ទប់បិទជិត គ្មានចរន្តខ្យល់ចេញចូល និងគ្មានពន្លឺគ្រប់គ្រាន់។ នេះជាមូលហេតុដែលជំងឺរបេងតែងកើតក្នុងគ្រួសារទាំងមូលដែលមានសមាជិកដែលកើតរោគរបេង។

អ្នកគួរស្វែងរកការពិនិត្យរកជំងឺរបេងនៅពេលមានសញ្ញាដូចជា៖

  • ក្អកលើសពី២១ថ្ងៃ
  • ក្អកមានឈាម
  • ស្រកទំងន់ដោយគ្មានមូលហេតុ
  • ក្ដៅខ្លួនពេលល្ងាច
  • បែកឈើសច្រើនពេលយប់
  • មានសមាជិកក្នុងគ្រួសារកើតជំងឺរបេង។

ជំងឺរបេងពុំមែនជាជំងឺតំណរពូជទេ តែវាជាជំងឺឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈផ្លូវដង្ហើមដោយមេរោគរបេង។ យើងអាចព្យាបាលជំងឺនេះជាសះស្បើយបាន100 % ដោយប្រើថ្នាំប្រឆាំងនឹងមេរោគរបេង។ សូមស្វែងរកសេវាព្យាបាលអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕

ប្រភព ៖ មន្ទីពេទ្យកាល់ម៉ែត

អត្ថបទពេញនិយម