ប្រាសាទភ្នំជីសូរ ហ៊ុមព័ន្ធដោយធម្មជាតិបៃតងខ្ចី បើបានទៅដល់ ដឹងតែរំភើបជក់ចិត្ត (វីដេអូ)

  • 2020-10-27 06:46:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រាសាទភ្នំជីសូរ គឺជារមណីយដ្ឋានទេសចរ​ណ៍​ប្រវត្តិសាស្រ្ដមួយ ដែលស្ថិតក្នុង​ស្រុក​សំរោង ខេត្តតាកែវ។ ដើម្បីទៅទស្សនា​ប្រាសាទភ្នំជីសូរ ភ្ញៀវទេសចរ​អាចធ្វើដំណើរចេញពីរាជធានីភ្នំពេញ តាមផ្លូវជាតិលេខ២ ក្នុងចម្ងាយ ៥១គីឡូម៉ែត្រ​ បន្ទាប់មកបត់ឆ្វេង ចូលតាមផ្លូវលំ ចម្ងាយ ៥គីឡូម៉ែត្រទៀត។

ប្រាសាទភ្នំជីសូរ មានបណ្ដោយ ៦០ម៉ែត្រ និងទទឹង ៥០ម៉ែត្រ ព័ទ្ធជុំវិញដោយថែវពីរជាន់ និងបែរមុខទៅទិសខាងកើត។ ប្រាសាទនេះ សង់ពីថ្មភក់ និងលីប៉ូនិត ស្ថិតក្នុងរចនាបទឃ្លាំង និងបាពួន។ បើតាមសិលាចារឹក ប្រាសាទភ្នំជីសូរ ត្រូវបានកសាងឡើងនាដើមសតវត្សទី១១ រវាងឆ្នាំ ១០១០ ដល់ឆ្នាំ ១០១២នៃគ.ស ដែលស្ថិតក្នុងរាជរបស់ព្រះបាទសូរ្យវរ្ម័នទី១។

ចង់ដឹងថាប្រាសាទភ្នំជីសូរ មានរឿងរ៉ាវយ៉ាងណាទៀតនោះ សូមទស្សនា​វីដេអូ "ផ្លូវទៅស្រុក វគ្គ៣" ខាងក្រោមនេះ៖

ផ្លូវទៅស្រុក វគ្គ៣ នាំមកជូនដោយធនាគារអេស៊ីលីដា ភីអិលស៊ី សហការដោយភោជនីយដ្ឋាន Asian Kitchen, ហាងនំប៉័ង TOUS les JOURS, ហាងប៊ឺហ្គើ Lotteria, ហាងភីហ្សា Domino's Pizza, ក្រុមហ៊ុនទូរសព្ទដៃ OPPO និងគាំទ្រដោយក្រសួងទេសចរណ៍៕

អត្ថបទថ្មី