ខែមុនធ្លាយរឿងនាឡិកាប្រណិតតារាខ្មែរ ឥឡូវមកដឹងនាឡិកាប្រណិតតារាកូរ៉េវិញបានដឹងខុសគ្នាឆ្ងាយ
- 2020-10-27 07:01:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខែមុនធ្លាយរឿងនាឡិកាប្រណិតតារាខ្មែរ ឥឡូវមកដឹងនាឡិកាប្រណិតតារាកូរ៉េវិញបានដឹងខុសគ្នាឆ្ងាយ
ចន្លោះមិនឃើញ
នាឡិកាដៃ មិនត្រឹមជាឧបករណ៍សម្រាប់ផ្ទៀងផ្ទាត់ពេលវេលាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេចាត់ចូលជាប្រភេទគ្រឿងអលង្ការសម្រាប់ប្រើលម្អកាយ និងបង្ហាញពីឧត្តមភាពរបស់អ្នកពាក់វាផងដែរ។ ដូច្នេះហើយ ទើបឧបករណ៍អេឡិចត្រូនិកមួយនេះ អាចមានតម្លៃដល់រាប់លានដុល្លារអាមេរិកឯណោះក្នុង១គ្រឿងៗ។
តម្លៃខ្ទង់លានដុល្លារនេះ ភាគច្រើនគឺវាត្រូវបានប្រើដោយ ថ្នាក់ដឹកនាំប្រទេស មហាសេដ្ឋីលំដាប់ពិភពលោក និងឥស្សរជនកំពូលៗជាដើម។ ងាកមកនៅកម្ពុជាយើងវិញ កាលពី ប្រមាណ១ខែមុន ប្រិយមិត្តបានបើកភ្នែកធំៗ ក្រោយដឹងថា តារាល្បីៗខ្មែរច្រើននាក់ រស់នៅជាមួយភាពស្ដុកស្ដម្ភ ក្នុងនោះសូម្បីតែនាឡិកាដៃ ក៏ពួកគេខ្លះមានលទ្ធភាពប្រើដល់ទៅតម្លៃជិត ២០ម៉ឺនដុល្លារអាមេរិកដែរ។
ប្រភេទនាឡិកាប្រណិតៗ របស់តារាល្បីរបស់ខ្មែរប្រើ ដែលធ្លាយចេញកាលពី១ខែមុននោះ មានដូចជាម៉ាក Patek Phillipe, Frank Muller, Richard Mille, Cartier និង Hublot ជាដើម។ ចំណុចគួរចាប់អារម្មណ៍ ពួកគេភាគច្រើន គឺមានប្រើប្រាស់ឧបករណ៍ពេលវេលាមួយនេះ ម្នាក់ៗលើសពី១គ្រឿង។
ឥឡូវនេះ ងាកមកបន្តិចពីតារាល្បីៗក្នុងស្រុក មកដឹងពីនាឡិកាប្រណិតៗដែលប្រើដោយតារាល្បីរបស់កូរ៉េខាងត្បូងម្ដង។ ខាងក្រោមនេះ គឺសមាជិករបស់ក្រុម BTS ដែលពួកគេមានប្រើនាឡិកាប្រណិតៗទាំងនោះដែរៈ
១០. Jin មានប្រើនាឡិកាម៉ាក Rolex Oyster Perpetual Datejust 34 តម្លៃប្រមាណជាង ៥ ២៥០ដុល្លារអាមេរិក។
៩.Jimin ប្រើនាឡិកា Cartier Tank Americaine តម្លៃ តម្លៃប្រមាណជាង ៥ ៧៥០ដុល្លារអាមេរិក។
៨.Suga ប្រើនាឡិកា Rolex Oyster Perpetual Datejust 36 តម្លៃប្រមាណ ១០ ០០០ដុល្លារអាមេរិក។
៧.Suga ប្រើនាឡិកា Audemars Piguet Royal Oak Selfwinding តម្លៃប្រមាណ ១៧ ៧៥០ដុល្លារអាមេរិក។
៦. V ប្រើនាឡិកា Jaeger-LeCoultre Master Eight Daysតម្លៃប្រមាណ ១៨ ៥០០ដុល្លារអាមេរិក។
៥.Jungkook ប្រើនាឡិកា Rolex Cosmograph Daytona តម្លៃប្រមាណ ២២ ៥០០ដុល្លារអាមេរិក។
៤.J-Hope ប្រើនាឡិកា Audemars Piguet Royal Oak Selfwinding តម្លៃប្រហែល ៣៣ ០០០ដុល្លារអាមេរិក។
៣.V ប្រើនាឡិកា Jaeger-LeCoultre Duomètre Quantième Lunaire តម្លៃប្រហែល ៤១ ៧៥០ដុល្លារអាមេរិក។
២.RM ប្រើនាឡិកា Patek Phillipe Nautilus 5712R តម្លៃប្រមាណ ៤៥ ៥០០ដុល្លារអាមេរិក។
១.RM ប្រើនាឡិកា Rolex Day-Date Platinum Bar តម្លៃប្រមាណ ៧៧ ០០០ដុល្លារអាមេរិក