ដំណឹងចេញពីទឹកដីកំណើត Samsung ថា Galaxy S21 នឹងមិនមានដុំសាក ឬកាសក្នុងប្រអប់

  • 2020-10-27 07:50:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចុះ​ផ្សាយ​កាល​ពី​ខែ​កក្កដា​កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា​ Samsung គ្រោង​នឹង​ដក​ចេញ​នូវ​ដុំ​សាក​ពី​ប្រអប់​ស្មាតហ្វូន​នា​ពេល​អនាគត។ នា​ពេល​នេះ​មាន​ដំណឹង​ថ្មី​មួយ​ទៀត​ប្រភព​ចេញ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​ឲ្យ​ដឹង​ថា​ Galaxy S ជំនាន់​ថ្មី​ប្រហែល​ជា​មិន​មាន​គ្រឿង​បន្ថែម​ក្នុង​ប្រអប់​ដូច​មុន​នោះ​ទេ។

សារព័ត៌មាន ChosunBiz ដែល​ដក​ស្រង់​ប្រភព​ផ្ទៃ​ក្នុង​ពី​ឧស្សាហកម្ម​ស្មាតហ្វូន​ បាន​សន្និដ្ឋាន​ថា​ Samsung នឹង​ធ្វើ​តាម​ Apple ដោយ​ដក​ដុំ​សាក និង​កាស​ស្ដាប់​ចេញ​ពី​ប្រអប់។ Galaxy S20 Series មាន​បញ្ចូល​ដុំ​សាក​ 25W និង​កា​ស្ដាប់​ AKG ខណៈ​ Galaxy S ជំនាន់​ថ្មី​ប្រហែល​ជា​នឹង​មាន​ត្រឹម​ខ្សែ​សាក​ និង​​ឧបករណ៍​ចាក់​ស៊ីម។

​​​គួរ​ដឹង​ដែរ​ថា​ Galaxy S ជំនាន់​ថ្មី​រំពឹង​ថា​នឹង​ប្រកាស​ចេញ​ក្នុង​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ ដែល​លឿន​ជាង​ទម្លាប់​សព្វ​ដង​របស់ Samsung ដែល​និយម​ប្រកាស​ចេញ​ក្នុង​ខែ​កុម្ភៈ​ឯណោះ៕

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី