រឿង​សំខាន់​ ៤យ៉ាង​​ស្រីៗគួរដឹង មុនពេលកោររោមត្រង់​កន្លែង​អវយវៈ​ភេទ​

  • 2020-10-28 02:03:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាច​ជា​រឿង​ដែល​គួរ​ឱ្យ​ខ្មាស​អៀន​បន្តិច​ដែរ ​នៅ​ពេល​យើង​និយាយ​ដល់​រោម​ត្រង់​កន្លែង​អវយវៈ​ភេទ​ ប៉ុន្តែ​វា​ជា​ការ​ចាំ​បាច់​ដែល​ស្ត្រី​ត្រូវ​ដឹង​ដើម្បី​អនាម័យ ​និង​សុខភាព​។ ខាង​ក្រោម​នេះ​ជា​មូល​ហេតុ​ទាំង​ ៤ យ៉ាង​ដែល​អ្នក​មិន​ត្រូវ​កោរ ​ឬ​បក​រោម​ផ្នែក​ខាង​ក្រោម​របស់​អ្នក​ជា​ដាច់​ខាត​៖

១. ជួយ​រក្សា​សីតុណ្ហភាព​រាង​កាយ​៖ នៅ​ពេល​ដែល​អ្នក​បែក​ញើស​ ក្រពេញ​សេបាសេរ​ (sebaceous) នៅ​ឬស​រោម​នីមួយ​ៗ​នឹង​បញ្ចេញ​ជាតិ​ប្រេង​ទៅ​លើ​ស្បែក​ ហើ​យពេល​ជាតិ​ប្រេង​នោះហួតអស់ទៅ ស្បែក​និង​រាង​កាយ​របស់​អ្នក​នឹង​ចុះ​ត្រជាក់​។

២. ការពារ​អ្នក​ពី​សើរ​ស្បែក​៖ រោម​ផ្នែក​ខាង​ក្រោម​ជួយ​ការពារ​បាក់តេរី​ ព្រម​ទាំង​មេរោគ​ផ្សេង​ៗ​មិន​ឱ្យ​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ ​ហើយ​វា​ក៏​ជួយ​ការពារ​ស្រទាប់​ស្បែក​នៅ​បរិវេណ​ប្រដាប់​ភេទ​មិន​ឱ្យ​មាន​ប្រតិកម្ម​ផង​ដែរ​។

៣. មាន​ផ្ទុក​សារធាតុ​គីមី​ម្យ៉ាង​៖ សារធាតុ​គីមី​នេះ​មាន​ឈ្មោះ​ថា ​Pheromones ដែល​ធ្វើ​ឱ្យ​យើង​ចេះ​ទាក់​ចិត្ត​លើ​ចំណង់​ផ្លូវ​ភេទ ​ឬ​មាន​អារម្មណ៍​ចំពោះ​ភេទ​ផ្ទុយ​គ្នា​។

៤. អាច​ប្រឈម​នឹង​ការ​ដុះ​សាច់​ពក​៖ ការ​កោរ​រោម​ផ្នែក​ខាង​ក្រោម​ញឹក​ញាប់​អាច​ធ្វើ​ឱ្យ​ស្បែក​នៅ​ត្រង់​ប្រដាប់​ភេទ​ប្រឈម​នឹង​ការ​ដុះ​សាច់​ពក​ ឬ​ហៅ​ថា​ឬស្ស​៕

ប្រែសម្រួល៖ បញ្ញា