Liverpool ​កំពុង​ជួប​ហានិភ័យ ​ក្រោយ Fabinho ​របួស​ម្នាក់​ទៀត​ហើយ​

  • 2020-10-28 02:08:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​បាន​យក​ឈ្នះ​លើ​ក្រុម​ Midtjylland ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ពាន​រង្វាន់ UEFA Champions League ​។

​ប៉ះ​ជាមួយ​ក្រុម Midtjylland ​គឺ​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ​សម្រាប់ Liverpool ​។ ១​គ្រាប់​បើក​ឆាក​ក្នុង​ការ​ប្រកួត​របស់​ពួកគេ​ធ្វើ​បាន​នៅ​នាទី​៥៥ ​ដោយ Jota ​មុន​ពេល Salah ​ថែម​បាន​១​គ្រាប់​ទៀត​នៅ​នាទី​៩០​+៣​ឯ​ណោះ។ ​ខណៈ​ដែល​ជ័យជម្នះ​យក​បាន​៣​ពិន្ទុ​នេះ​ល្អ​ហើយ ប៉ុន្តែ​ក្រុម​របស់​លោក Klopp ​ក៏​មាន​កីឡាករ​ម្នាក់​របួស​ទៀត​ផង​ដែរ។

Fabinho ​ដែល​ដើរ​តួ​យ៉ាង​សំខាន់​សម្រាប់​ក្រុម​នៅ​ពេល Van Dijk ​របួស​នោះ ​ពេល​នេះ​បាន​រង​របួស​ដែរ​ហើយ ដោយ​មាន​បញ្ហា​សរសៃ​ពួរ។ ​អវត្តមាន​របស់​កីឡាករ​ប្រេស៊ីល ​រូប​នេះ​បាន​ធ្វើ​ឱ្យ​លោក Klopp ​បារម្ភ​ជា​ខ្លាំង ត្បិតអី​ក្លឹប​កំពុង​ជួប​វិបត្តិ​កីឡាករ​ល្អ​ៗ​នៅ​តំបន់​ការពារ​របួស​ច្រើន​ផង៕

អត្ថបទ៖ ប្រុស យុទ្ធ