ជក់ចិត្តហើយ! គាស់អេគីប៣ស្មើធំៗលំដាប់ស្រុកខ្មែរ ឱ្យប៉ះគ្នាដណ្ដើមប្រាក់លាន

  • 2020-10-28 03:11:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាកក្រើក និងជក់ចិត្ត សម្រាប់ប្រិយមិត្តដែល​ស្នេហាវិស័យកីឡាបាល់ទះ ដ្បិតថាថ្ងៃទី៣០-៣១ ខែតុលា ឆ្នាំ២០២០ខាងមុខ តារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ នឹង​រៀបចំការប្រកួតមិត្តភាពជម្រុះអេគីបបីស្មើ ដណ្ដើមប្រាក់លានមួយ ដែលមានការចូលរួមពីសំណាកកីឡាករល្បីៗលំដាប់ស្រុកខ្មែរ។

ទិដ្ឋភាពការប្រកួតកន្លងទៅរបស់ ម៉ាប់ឆ្វេង សុវណ្ណនាថ នៅតារាងបាល់ទះបងឆ្មាទួលសង្កែ

អ្នករៀបចំកម្មវិធីលោក ស៊ ដាវុធ ប្រាប់ Sabay មុននេះថា​លោករៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណងចង់ឱ្យអេគីបបីស្មើធំៗប៉ះគ្នា ចង់ដឹងពីសមត្ថភាព​ និងចង់បង្កើតភាពរីករាយដល់ទស្សនិកជន ក្នុងឱកាស​ឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក ហើយការប្រកួតនេះមាន៨ក្រុមចូលរួម ដូចជាអេគីបដាវញីឈ្មោល សុវណ្ណនាថ ម៉ាប់ឆ្វេង ខ្មៅលិកម៉ាទីអូប៉ះសេ, អេគីប ឥន្ទ្រីពិឃាដឌូក សាមីត ទុងប៉ះសេ, អេគីបអធិរាជប្រអប់ សុវណ្ណរាជ វិចិត្រ វុធប៉ះសេ, អេគីប វ៉ា វ៉េត កុយប៉ះសេ, អេគីប នាគស្លាបហង្ស ម៉េងហួង ហុងលីប័ររ៉ូ ណារិទ្ធប៉ះសេ, អេគីប ចាវកំពង់ចាម, និងអេគីបលោកគ្រូណាប់ ធារិទ្ធ រ៉ាតប៉ះសេជាដើម។

ការប្រកួតជម្រុះមានរយៈពេល២ថ្ងៃ គឺថ្ងៃសុក្រ-សៅរិ៍ ខាងមុខនេះវេលាម៉ោង១០ព្រឹក នៅតារាងបាល់ទះកូនភ្លោះក្រុងតាខ្មៅ។ ថ្ងៃទីមួយក្រុមទាំង៨ ត្រូវប្រកួតជម្រុះ​យក​ ៤​ក្រុម ដើម្បីទៅលេងវគ្គជម្រុះនៅថ្ងៃបន្ទាប់ ស្វែងរកជើងឯក។ ជ័យលាភីលេខ១ នឹងទទួល​បានប្រាក់រង្វាន់ ៤លានរៀល ចំណែកលេខ ២ ដល់លេខ ៤ ទទួលបានរង្វាន់លើកទឹកចិត្ត​។

លោក ស៊ ដាវុធ បញ្ជាក់ថានេះគ្រាន់តែជាជំហ៊ានដំបូងប៉ុណ្ណោះ ហើយលោកសូមមានការអធ្យាស្រ័យ និងយោគយល់ពីទស្សនិកជន ព្រោះការប្រកួតធ្វើឡើងជាក្រៅផ្លូវការ មិនមានលក្ខខណៈស្តង់ដារឡើយ។ យ៉ាងណាលោកថា បើសិនជាកម្មវិធីនេះទទួលបានជោគជ័យ លោកនឹងរៀបចំការប្រកួត ៤ស្មើពេញសាច់មកពីស្ថាប័នធំៗ ប្រកួតលក្ខខណៈស្តង់ដារ ​មិន​ប៉ះសេចាប់បោះ មិនបោកជាប់ដៃ ដូចការប្រកួតមិត្តភាពក្រៅផ្លូវការសព្វថ្ងៃឡើយ។ ជ័យលាភីលេខ១ នឹងទទួលបានប្រាក់រង្វាន់​ច្រើនជាងនេះ។

១- អេគីប ដាវញីឈ្មោល សុវណ្ណនាថ ម៉ាប់ឆ្វេង ខ្មៅលិកម៉ាទីអូប៉ះសេ

ឥន្ទ្រីពិឃាដឌូក
សាមីត

២- អេគីប ឥន្ទ្រីពិឃាដឌូក សាមីត ទុងប៉ះសេ

៣- អេគីបអធិរាជប្រអប់ សុវណ្ណរាជ វិចិត្រ វុធប៉ះសេ

៤- អេគីប វ៉ា វ៉េត កុយប៉ះសេ

៥- អេគីប នាគស្លាបហង្ស ម៉េងហួង ហុងលីប័ររ៉ូ ណារិទ្ធប៉ះសេ

៦- អេគីប ចាវកំពង់ចាម

ស្មាត់ចាវកំពង់ចាម

៧- អេគីប លោកគ្រូណាប់ ធារិទ្ធ រ៉ាតប៉ះសេ

៨- អេគីបវិសាខា (មិនទាន់ច្បាស់)

អត្ថបទ៖ អ៊ុំ សុភក្តិ