គ្រូ Barcelona ​ថា​ទោះ​អត់ Ronaldo ​ក៏ Juventus ​មិន​មែន​ជា​ក្រុម​ងាយ​ឈ្នះ​ដែរ​

  • 2020-10-28 04:43:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ FC Barcelona ​នឹង​ត្រូវ​លេង​តតាំង​ជាមួយ​ក្រុម Juventus ​នៅ​ទឹក​ដី​អ៊ីតាលី ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​យប់​នេះ ​ពាន​រង្វាន់ UEFA Champions League ​។

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម Juventus ​នឹង​មិន​មាន​វត្ដមាន​របស់ Cristiano Ronaldo ​ឡើយ ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​តេស្ដ​វិជ្ជមាន​កូវីដ​១៩​ដដែល។ យ៉ាងណាមិញ ​បើ​ទោះ​ជា​អត់​មាន​អតីត​កីឡាករ Real Madrid ​រូប​នេះ​មែន ប៉ុន្តែ​ពួកគេ​នៅ​មាន Dybala ​និង Morata ​នៅ​តំបន់​ប្រយុទ្ធ​ដដែល ​ដែល​ធ្វើ​ឱ្យ​លោក Koeman ​អ្នក​ចាត់ការ Barcelona ​មាន​ក្ដី​បារម្ភ។

​អ្នក​ចាត់ការ​ក្រុម Barcelona ​បាន​និយាយ​ថា​៖ “ខ្ញុំ​សង្ឃឹម​ថា Ronaldo ​បាន​លេង ​ប៉ុន្តែ​បើ​ទោះ​ជា​គាត់​មិន​បាន​លេង​ក៏ Juventus ​នៅ​មាន​កីឡាករ​ល្អ​ៗ​ជា​ច្រើន​ទៀត​ដែរ។ ​Dybala ​និង Morata ​សុទ្ធ​តែ​ជា​ខ្សែ​ប្រយុទ្ធ ​ដែល​អាច​ធ្វើ​ឱ្យ​ក្រុម Barcelona ​មិន​ងាយ​ស្រួល​ក្នុង​ការ​ប្រកួត​នេះ​ទេ”៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម