ស្ងាត់ៗ មាស សុខសោភា, ម៉ានិត, និងកុសុម៉ា ចាប់ដៃគ្នាបង្វឹកកុមារ៣០រូប ក្នុងវគ្គ Bootcamp កម្មវិធី SuperGold Kid Star!

  • 2020-10-28 07:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីមានឱកាសឈានជើងដល់វគ្គ Bootcamp បេក្ខភាពទាំង ៣០ រូប ក្នុងកម្មវិធី SuperGold Kid Star ដែលនៅសល់ពីការជម្រុះកាលពីសប្ដាហ៍មុនៗ កំពុងមានភាពរីកចម្រើនច្រើន និងយល់កាន់តែច្បាស់ លើជំនាញទេពកោសល្យរបស់ខ្លួន បន្ទាប់ពីត្រូវបានគណៈកម្មការធ្វើការដុសខាត់ ព្រមទាំងបំពេញបន្ថែមនូវចំណុចខ្វះខាតមួយចំនួន។

ក្នុងវគ្គ Bootcamp នេះ បេក្ខភាពទាំង ៣០ រូប បានទទួលការណែនាំដោយកញ្ញា មាស សុខសោភា លោក ម៉ានិត និងកញ្ញា សុភ័ក្រ កុសុម៉ា។ ក្នុងនោះ កម្មវិធីក៏បានអញ្ជើញលោកបណ្ឌិត្យព្យាណូ សូ ស្រណោះ នាយកសាលាស្រណោះតន្ត្រី និងតារាចម្រៀងវ័យក្មេង កែវ ទិត្យផល្លី ចូលរួមជាភ្ញៀវកិត្តិយស ដើម្បីផ្ដល់ជាកម្លាំងចិត្ត និងផ្ដល់ជាមតិណែនាំដល់បេក្ខភាពប្រកួតផងដែរ។

កញ្ញា មាស សុខសោភា ក៏ដូចទៅនឹងគណៈកម្មការដទៃទៀត បានឲ្យដឹងថា៖ ថ្វីបើការហ្វឹកហាត់នៅថ្ងៃនេះ រៀងហត់បន្តិច ប៉ុន្តែពួកគាត់ នៅតែសប្បាយចិត្ត ព្រោះចង់ឃើញពន្លកសិល្បៈថ្មី។

កញ្ញាបន្ថែមថា ប្អូនៗកុមារទាំង ៣០ រូប ពិតជាមានទេពកោសល្យ មិនថាអ្នកប្រឡងផ្នែកចម្រៀង សម្ដែង ឬលេង ឧបករណ៍តន្ត្រីនោះទេ គឺសុទ្ធសឹងតែធ្វើបានល្អ គ្រាន់តែថាពេលដំបូងរៀងពិបាកបន្តិច ខណៈប្អូនៗខ្លះនៅវ័យក្មេង និងមិនទាន់មានបទពិសោធន៍ក្នុងវិស័យសិល្បៈ។

ដើម្បីជ្រាបកាន់តែច្បាស់ថា នៅវគ្គ Bootcamp ក្នុងកម្មវិធី SuperGold Kid Star បេក្ខជនទាំង ៣០ រូប មានអ្វីពិសេសយ៉ាងណាខ្លះ សូមទស្សនា វីដេអូខាងក្រោមទាំងអស់គ្នា៖

អត្ថបទពេញនិយម