មានលុយតែជាង ៤ម៉ឺនដុល្លារក៏អាចទិញរថយន្ត៧កៅអីយ៉ាងប្រណីតនិងទំនើបមកជិះបាន

  • 2020-10-29 03:15:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន GAC​ Motor ជាក្រុមហ៊ុនដ៏ធំលំដាប់ខ្ពស់មួយ​ដែលមានបទពិសោធន៍ផ្នែកយានយន្តដល់តែ65ឆ្នាំ ហើយក៏បាននាំចេញរថយន្តទៅក្រៅប្រទេសរហូតដល់ ១៥ប្រទេសឯណោះ។ បន្ថែមពីនេះ GAC ក៏ជាក្រុមហ៊ុនដែលផលិតគ្រឿងបន្លាស់ដល់ក្រុមហ៊ុនល្បីៗជាច្រើនដូចជា TOYOTA, Honda, Lexus, Mitsubishi ជាដើម​ ដែលបានការសហការ Joint Venture ជាមួយក្រុមហ៊ុនធំៗទាំងនេះ ក្នុងការផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តផងដែរ។ ​ងាក​មក​ការ​ផលិត​រថយន្ត​ផ្ទាល់​ខ្លួន​ ក្រុមហ៊ុន GAC Motor ក៏​មាន​ផលិត​រថយន្ត​​គុណភាព​ខ្ពស់ ទំនើបៗ​ជា​ច្រើន​ប្រភេទ​សម្រាប់​ផ្គត់ផ្គង់​លើ​ទីផ្សារ។ ជាក់​ស្ដែង​ដូច​ជា​រថយន្ត​វ៉ែន​ម៉ូដែល GAC GN6 ដែល​ទើប​ចរាចរណ៍​លក់​លើ​ទីផ្សារ​កម្ពុជា​កាល​ពី​ថ្មីៗ​នេះ។ ​GAC GN6 គឺ​ជា​ប្រភេទ​រថយន្ត​វ៉ែន​៧កៅអី ដែល​មាន​ប្រណីតភាព​ខ្ពស់ គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​ទំនើប​ៗ​ជា​ច្រើន​ផង​ដែរ សក្ដិសម​​បំផុត​សម្រាប់​អ្នក​កាន់​មុខ​ជំនួញ​ធំ​ក្នុង​ដៃ​ ឬ​គ្រួសារ​ដែល​មាន​សមាជិក​ច្រើន​គ្នានិងចូលចិត្តការ​រស់នៅបែប​ទាន់សម័យ។ ​​​​​​​

ចាប់​ផ្ដើម​បរិយាយ​ចំណុច​ពិសេស​ពី​ផ្នែក​ខាង​ក្រៅ​ទៅ​ ​រថយន្ត​ GN6 ​នេះ​មាន​បំពាក់​ដោយ​អំពូល​​ភ្លើង​ LED ប្រភេទ​អូតូ​ដែល​អាច​ផ្លាស់​ប្ដូរ​កម្ពស់​នៃ​ពន្លឺ​បាន​ដោយ​ស្វ័យប្រវត្តិ​អាស្រ័យ​តាម​ស្ថានភាព​ជាក់​ស្ដែង ហើយ​មាន​នូវ​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​​ប្រភេទ LED ដែល​ធ្វើ​ឲ្យ​រថយន្ត​មាន​ភាព​ទាក់ទាញ​ពេល​បើកបរ​លើ​ដង​ផ្លូវ។ កញ្ចក់​ចំហៀង​មុខក្រោយ​ទាំង​សង​ខាង​របស់​រថយន្ត​មាន​មុខងារ​បញ្ជា​ក្ដោប​ ឬ​បើក​ចេញ​ដោយ​ចុច​ប៊ូតុង​ហើយ​មាន​លម្អ​ដោយ​​ភ្លើង​ស៊ីញ៉ូ​លើ​កញ្ចក់​ផង​ដែរ។ ​កញ្ចក់​ជួរ​ទី​ពីរ​និង​ជួរ​ទី​បី​​ជា​ប្រភេទ Privacy Glass ដែល​អាច​ផ្ដល់​ជូន​នូវ​ឯកជន​ភាព​ដល់​អ្នក​ដំណើរ​ ហើយ​ដំបូល​ខាង​លើ​ជា​ប្រភេទ​កញ្ចក់​ដែល​មើល​ទៅ​ទាន់​សម័យ​បំផុត។

​ចូល​ដល់​ផ្នែក​ខាង​ក្នុង​នៃ​រថយន្ត GN6 គឺ​មាន​​ការ​បំពាក់​នូវ​អេក្រង់​​​ទំហំ ៨អ៊ីញ​សម្រាប់​បញ្ជា​មុខងារ​ជា​ច្រើន, កុងទ័រ​ជា​ប្រភេទ​អេក្រង់​ LCD ដែល​មាន​ទំហំ ៧អ៊ីញ, មាន​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ពីរ​តំបន់​ចែក​ដាច់​ពី​គ្នា, មាន​ប្រព័ន្ធ​បញ្ជា​លើ​គុណភាព​ខ្យល់, ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់​មិន​ល្អ, ដៃ​ចង្កូត​ស្រោប​ដោយ​ស្បែក​ហើយ​អាច​បញ្ជា​មុខងារ​ជា​ច្រើន​នៅ​លើ​ចង្កូត​ និង​មាន​ភ្លើង​ Ambient Lighting ប្រភេទ LED ដែល​បំភ្លឺ​ផ្នែក​ខាង​ក្នុង​ហឹមៗ​នៅ​ពេល​រាត្រី​ថែម​ទៀត​ផង។

មិន​ទាន់​អស់​ទេ​ផ្នែក​ខាង​ក្នុង​នៅ​មាន​ការ​បំពាក់​កៅអី​ស្បែក​ដោយ​សម្រាប់​កៅអី​ជួរ​ខាង​មុខ​បង្អស់​អាច​បញ្ជា​​បត់​បែន​បាន​ច្រើន​របៀប​​ដើម្បី​សម្រួល​ដល់​​ការ​អង្គុយ​​រយៈពេល​យូរ​ជា​ពិសេស​អ្នក​បើកបរ, ​កញ្ចក់​ជួរ​ទី​មួយ​និង​ជួរ​ពីរ​ជា​ប្រភេទ​អូតូ​​​ចុច​តែ​ម្ដង​សម្រាប់​ការ​បិទ​ឬ​បើក និង​មាន​រន្ធ​សម្រាប់​សាក​ថ្ម​ច្រើន​កន្លែង។

ចូល​ដល់​ផ្នែក​សុវត្ថិភាព​​ជា​ផ្នែក​សំខាន់​មួយ​​គ្រប់​គ្នា​ត្រូវ​គិតគូរ​។ នៅ​លើ​រថយន្ត​ GAC GN6 នេះ​មាន​​ពោង​សុវត្ថិភាព​ការពារ​អ្នក​ដំណើរ​ខាង​មុខ​ជា​ច្រើន​គ្រាប់ និង​មាន​ពោង​ការពារ​នៅ​តាម​ផ្នែក​ចំហៀង​រថយន្ត​សម្រាប់​ការពារ​អ្នក​ដំណើរ​ខាង​ក្រោយ​ផង​ដែរ។ ប្រព័ន្ធ​សុវត្ថិភាព​ផ្សេងៗ​មាន​ដូច​ជា​ប្រព័ន្ធ​រក្សា​លំនឹង​អេឡិចត្រូនិក ESP, ប្រព័ន្ធ​ហ្វ្រាំង ABS, ប្រព័ន្ធ​កម្លាំង​ហ្វ្រាំង​អេឡិចត្រូនិក EBD, ប្រព័ន្ធ​​គ្រប់​គ្រង​លំនឹង TCS, ប្រព័ន្ធ​ជំនួយ​ការ​ឡើង​/ចុះ​ចំណោត, ប្រព័ន្ធ​ពិនិត្យ​សម្ពាធ​កង់,​ ប្រព័ន្ធ​រំលឹក​ការ​ដាក់​ខ្សែ​ក្រវាត់, ប្រព័ន្ធ​​ការពារ​ចោរ​កម្ម​ និង​មាន​ Sensor សម្រាប់​ជំនួយ​ដល់​ការ​ចូល​ចត​​ទៀត​ផង​។​​​​​​​​​​

​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​ទៀត​លើ​រថយន្ត GAC GN6 មាន​ដូច​ជា​កន្លែង​សាក​ថ្ម​​ទូរសព្ទ​ដោយ​មិន​ប្រើ​ខ្សែ, រន្ធ​​បំពង​សំឡេង​មាន​ចំនួន៨, ​អាច​ចេញ​/​ចូល និង​បញ្ឆេះ​រថយន្ត​ដោយ​មិន​ប្រើ​សោ, ​មុខងារ Cruise Control និង​មាន​​ជម្រើស​បើកបរ​ប្រភេទ ECO Drive ដែល​ជួយ​សន្សំសំចៃ​ប្រេង​សាំង​បាន​យ៉ាង​ល្អ។

​​រថយន្ត​​វ៉ែន GAC GN6 មាន​បំពាក់​នូវ​ម៉ាស៊ីន ១,៥ លីត្រ ៤ស៊ីឡាំង ​ប្រភេទ​ Turbo ហើយភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ ៦ វគ្គ ​ដែល​​មាន​កម្រិតស៊ីប្រេង​ ១០០ គ.ម ស៊ីប្រេងប្រហែល ៧,៤ លីត្រប៉ុណ្ណោះ។​

ត្បិត​ថា​​មាន​ប្រណីតភាព​​ខ្ពស់​ជា​មួយ​បច្ចេកវិទ្យា​ទំនើបៗ​ជា​ច្រើន​ក្ដី ប៉ុន្តែ​រថយន្ត​វ៉ែន​៧កៅអី GN6 នេះ​មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត ពោល​​ប្រមាណ​ជិត ៥ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ជា​តម្លៃ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា៕​​​​​

អត្ថបទ៖ សុខហេង