Mourinho បោះ​សម្ដី​ថា Real អាង​តែ​មាន​ Bale ទេ បាន​ឈ្នះ​ UCLដល់​ទៅ​ ៤ដង

  • 2020-10-30 08:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jose Mourinho អ្នក​ចាត់ការ​ក្លឹប Tottenham Hotspur បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា Real Madrid អាង​តែ​មាន​ខ្សែ​ស្លាប​វេល Gareth Bale ទើប​មាន​ឱកាស​ឈ្នះ​ពាន​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប UEFA Champions League ដល់​ទៅ​ ៤លើក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ។

លោក​បាន​លើកឡើង​ថា៖ " ខ្ញុំ​ស្រលាញ់​កិត្តិយស​របស់ Bale នៅ​ក្នុង Champions League ណាស់។ គេ​ធ្លាប់​ឈ្នះ​ដល់​ទៅ ៤ ឯ​ខ្ញុំ​ធ្លាប់​មាន​តែ ២ប៉ុណ្ណោះ។ វា​ជា​ការ​ពិត​ ដែល Bale នាំ​មក​នូវ​ភាព​ផ្លាស់ប្ដូរ​នៅ Real Madrid '' ។

លោក​បាន​បន្ត​ថា៖ " Real ធ្លាប់​លេង​ទាំង​លំបាកលំបិន ហើយ​ច្រើន​ឆ្នាំ ច្រើន​ទសវត្ស​ហើយ មិន​ដែល​បាន​ឡើង​មក​ដល់​វគ្គ​ ៨ក្រុម​ចុង​ក្រោយ​នោះ​ទេ។ ទើប​តែ​ពេល Bale មក​ដល់​ទេ ទើប​ក្លឹប​នេះ​រីក​ចម្រើន​យ៉ាង​ខ្លាំង​នៅ Champions League '' ។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bale បាន​មក​ដល់​ Real Madrid នៅ​ឆ្នាំ​២០១៣ ហើយ​គ្រាន់​តែ​មក​ដល់​ភ្លាម Real ឈ្នះ​ UEFA Champions League លើក​ទី១០ ក្រោយ​ខកខាន​ជាង ១២ឆ្នាំ ហើយ​បន្ត​បន្ទាប់​ទៀត Real ក៏​លើក​ពាន Champions League ៣ឆ្នាំ​ជាប់​ៗ​គ្នា៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម