ទីបំផុត​កីឡា​ការិនី​បាល់ទះ​កំពូល​សម្រស់ Sabina រក​បាន​​១​លាន Follower លើ IG

  • 2020-11-03 08:10:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាការិនី​បាល់ទះ​សញ្ជាតិ​​កាហ្សាក់ស្ថាន​ Sabina Altynbekova ទីបំផុត​រក​បាន​​​អ្នក​១​លាន​ Follower លើ​បណ្ដាញ​សង្គម Instagram ហើយ​​កាល​ពី​ពេល​ថ្មី​នេះ​ៗ។

ដំណឹង​នេះ​ត្រូវ​បាន​កាស​លើ​ផេក​បាល់ទះ​ពិភពលោក (Volleyball World)។ Sabina បាន​ក្លាយ​ជា​កីឡាការិនី​បាល់ទះ​ទី​៧​ក្នុង​លោក​ដែល​ទទួល​បាន​១​លាន​ Follower បន្ទាប់​ពី​កីឡា​ការិនី Saeid Maroud, Seyed Mousavi, Pleumjit Thinkaow, Alyssa Valdez, Bruno Rezende និង Carvalho។

Sabina ​​ដែល​មាន​វ័យ​២៣​ឆ្នាំ ​កម្ពស់​១,៨២​ម៉ែត្រ ចាប់​ផ្ដើម​មាន​គេ​ស្គាល់​ខ្លាំង​ដំបូង​ ពេល​ដែល​នាង​ចូលរួម​ជាមួយ​ជម្រើស​ជាតិ​​បាល់ទះ​នារី​កាហ្សាក់ស្ថាន​អាយុ​ក្រោម​១៩​ឆ្នាំ​ ក្នុង​កម្មវិធី​ប្រកួត Asian Women’s Championship នៅ​តៃប៉ិ កាល​ពី​ឆ្នាំ​២០១៤។ កាល​នោះ​ទើប​តែ​មាន​អាយុ​១៧​ឆ្នាំ​ប៉ុណ្ណោះ។ ដោយ​សារ​សម្រស់​ទាក់ទាញ​ Altynbekova បាន​ល្បី​ពេញ​អ៊ីនធឺណិត​នៅ តៃប៉ិ៕​ ​

អត្ថបទ៖ ហេង សុធារិទ្ធិ